ព័ត៌មានជាតិ
សមាជិក ប.ស.ស បង់ភាគទានយឺតយ៉ាវ ឬ ភ្លេចបង់ អាចប្រឈមមុខការផាកពិន័យតាមផ្លូវច្បាប់
សមាជិក ប.ស.ស ដែលបង់ភាគទានយឺតយ៉ាវ ឬ ភ្លេចបង់ភាគទាន អាចនឹងត្រូវប្រឈមមុខនឹងការផាកពិន័យទៅតាមនីតិវិធីច្បាប់ប្រសិនបើ ប.ស.ស. ជូនដំណឹង ឬផ្ញើសារប្រាប់ហើយនៅតែមិនព្រមបង់ទៀតនោះ។

លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែរបស់ប.ស.ស. ថា ដើម្បីបង្កភាពងាយស្រួលដល់សាធារណជន ម្ចាស់សហគ្រាស ឬគ្រឹះស្ថាន ក្នុងការផ្ដល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា ប.ស.ស. បានរៀបចំការចុះបញ្ជីបុគ្គលិក និងការបង់ភាគទានតាមរយៈប្រព័ន្ធអនឡាញ ហើយជាពិសេសបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ក៏អាចចុះឈ្មោះតាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF Member បានផងដែរ។
លោកណែនាំថា ទន្ទឹមនឹងការផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងបង់ភាគទាន តាមប្រព័ន្ធបច្ចេកវិទ្យានេះ នាយកដ្ឋានជំនាញ ត្រូវបន្តតាមដានចំពោះសហគ្រាស គ្រឹះស្ថាន ឬ សមាជិក ប.ស.ស. ដែលបានចុះបញ្ជីរួច ប៉ុន្តែភ្លេចបង់ភាគទាន ឬ បង់ភាគទានមានការយឺតយ៉ាវត្រូវមានយន្តការរំលឹកដាស់តឿនតាមរយៈការទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ការផ្ញើសារ ឬចេញលិខិតដោយផ្ទាល់ ដើម្បីជូនដំណឹង មុននឹងអនុវត្តការពិន័យ ឬដាក់ពាក្យបណ្ដឹងតាមនីតិវិធីច្បាប់។

លោកបានបន្ថែមទៀតថា ជាមួយគ្នានេះដែរ នាយកដ្ឋានជំនាញ ត្រូវធ្វើការសិក្សាលើយន្តការជម្រើសក្នុងការបង់ភាគទានជាប្រចាំឆ្នាំ ឬជាប្រចាំឆមាស ឬជាស្វ័យប្រវត្តិកម្ម តាមកម្មវិធីធនាគារ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបង់ភាគទាន ជៀសវាងការភ្លេច ឬយឺតយ៉ាវ ក្នុងប្រការណាមួយ។
គួរបញ្ជាក់ថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ហើយនៅទូទាំងប្រទេស។ ក្នុងចំណោមសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១ នាក់ និងសមាជិក ប.ស.ស ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩ នាក់៕



-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?