Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ហាមមិនឱ្យភ្ញៀវទេសចរចាក់តន្រ្តីលាន់ឮខ្លាំង

បានផុស

នៅ

ក្នុងចំណោមបម្រាមមួយចំនួនដែលមានស្រាប់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ បានបញ្ចប់ទៅ អាជ្ញាធរប្រចាំរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានបន្ថែមនៅបម្រាមថ្មីមួយទៀត គឺហាមមិនឱ្យភ្ញៀវដែលលេងកម្សាន្តនៅទីនោះចាក់ឧបករណ៍តន្រ្តីឮខ្លាំងៗទៀតឡើយ។ តាមការអះអាងរបស់អាជ្ញាធរ បម្រាមថ្មីមួយនេះ បានដាក់ចេញក្រោយមានការរិះគន់រឿងភ្ញៀវមួយចំនួនបានចាក់តន្ត្រីឮខ្លាំងជ្រុល ក្នុងតំបន់ធម្មជាតិរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ គេឃើញថាភ្ញៀវដែលបានយកឧបករណ៍តន្រ្តីចូលទៅក្នុងរមណីយដ្ឋានមួយនេះ គឺចាក់តន្រ្តីក្នុងកម្រិតសម្លេងមួយដែលស្ដាប់ឮត្រឹមតែរង្វង់ក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះ ពោលគឺលែងចាក់តន្រ្តីលាន់ឮរំពងរមណីយដ្ឋានដូចមុន។

តាមក្រដាសព័ត៌មាននៃរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានឱ្យដឹងថា  រមណីដ្ឋានមួយនេះ បានបង្កើតឡើងកាលពីឆ្នាំ២០០២ លើផ្ទៃដីទំហំ១៥០ហិកតា ស្ថិតនៅតំបន់ការពារធម្មជាតិភ្នំ​ឱរ៉ាល់ ក្នុងភូមិសាស្ត្រភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។  

សក្ដានុភាពទេសចរណ៍រមណីយដ្ឋាននេះ មានដូចជា ទឹកហូរថ្លាគ្រប់រដូវ មិនចេះរីងស្ងួត លម្អដោយផ្ទាំងថ្មតូចធំនៅរាយប៉ាយនៅក្នុងទឹក។ ឯជម្រៅទឹកវិញអំណោយផលសម្រាប់ការចុះលេងកម្សាន្តរបស់មនុស្សគ្រប់វ័យ។ ខ្យល់ត្រជាក់ ម្លប់ដើមឈើគ្រប់កន្លែង និងមានសត្វព្រៃចូលមករស់នៅដូចជា ខ្លា ឈ្លូស ស្វា ទោច ពស់ថ្លាន់ ជ្រូកព្រៃ។ ល្បាក់ទឹកធ្លាក់ជាច្រើនកន្លែង និងកម្ពស់ទឹកធ្លាក់កម្ពស់៥ម៉ែត្រ។

ប្រវែងសរុបនៃរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺបណ្ដោយ៣គីឡូម៉ែត្រ និងទទឹង៥០០ម៉ែត្រ។ ទីកម្សាន្តក្នុងរមណីយដ្ឋានមាន៨ដំណាក់ ដូចជាដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្ដូក   ដំណាក់ព្រះ ដំណាក់ម្លប់ជ្រៃក្រឹម ដំណាក់កោះសុបិន្ត និងដំណាក់ទឹកធ្លាក់ ដែលដំណាក់នីមួយៗមានប្រវែងពី៥០ទៅ២០០ម៉ែត្រ។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង​ មានចម្ងាយ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ១៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម