ព័ត៌មានជាតិ
លោក ប៉ែន បូណា បង្ហាញសមិទ្ធផលលេចធ្លោចំនួន៦ ក្រោមការដឹកនាំរបស់សម្ដេចធិបតី រយៈពេល១ឆ្នាំ
ក្នុងរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបាននូវសមិទ្ធផលលេចធ្លោចំនួន៦។ នេះតាមការថ្លែងឱ្យដឹងដោយលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។
តាមការគូសបញ្ជាក់របស់លោក ប៉ែន បូណា សមិទ្ធផលដែលធំជាងគក្នុងអាណត្តិ រាជរដ្ឋាភិបាលបន្តវេន គឺការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសការផ្ទេរអំណាចដោយសន្តិវិធី ដោយរក្សាបានទាំងស្រុងសុខសន្តិភាព និងស្ថិរភាពនយោបាយ និងជាការផ្ទេរអំណាចពីអ្នកជំនាន់មុនទៅឱ្យយុវជនជាលក្ខណៈទ្រង់ទ្រាយធំតែម្ដង ដែលកម្រកើតមានណាស់នៅលើពិភពលោកនេះ។
សម្រាប់សមិទ្ធផលលេចធ្លោទី២ គឺរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍នីមួយៗ។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ និងបង្កើតបានស្នាដៃធំធេងណាស់ក្នុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពោលគឺទាំងសម្ដេចតេជោ ទាំងសម្ដេចធិបតី បានប្រកាសមិនយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយបរទេសជាដាច់ខាត ហើយក៏មិនអនុញ្ញាតឱ្យបាត់បង់ដីសូម្បីមួយមីលីម៉ែត្រឡើយ។
សមិទ្ធផលលេចធ្លោទី៣ ដែលលោក ប៉ែន បូណា បង្ហាញនោះ គឺការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ ដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសចូលរួមអបអរសាទរគ្រប់មជ្ឈដ្ឋាន។ លោក ប៉ែន បូណា ចាត់ទុកថា ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយដែលមិនត្រឹមតែកម្ពុជាខ្លួនឯងទេ ក៏ប៉ុន្តែពិភពលោកទាំងមូល ក៏ត្រូវកត់ត្រាទុកនូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែរ។
សមិទ្ធផលលេចធ្លោទី៤ និងទី៥ គឺកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច និងវិធានការគន្លឹះទាំង៥ ដែលបានប្រកាសដាក់ចេញដោយសម្ដេចធិបតី ហើយបាននិងកំពុងអនុវត្ត និងហុចផលទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អាទិ៍៖ ការផ្តល់សេវាសុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេសទេសដោយឥតគិតថ្លៃ ការពង្រឹងកម្មវិធីជាតិជំនួយសង្គម យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកស្ទួយផលិតកម្មកសិកម្ម, រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល។ ដោយឡែក វិធានការគន្លឹះទាំង៥ រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិស័យអប់រំ កំណែទម្រង់វិស័យសុខាភិបាល លើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងកំណែទម្រង់យុត្តិធម៌។
សមិទ្ធផលលេចធ្លោទី៦ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ពិធីសំណេះសំណាល សួរសុខទុក្ខ ទាំងជាផ្លូវការ និងក្រៅផ្លូវការដោយស្ងាត់ៗ។ បើតាមការបញ្ជាក់ឱ្យដឹងលោក ប៉ែន បូណា សរុបរយៈពេលពេញមួយឆ្នាំនេះ សម្តេចធិបតីបានចុះជួបប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅគ្រប់ទិសទីសរុបជាង១៥០ លើកពោលគឺស្ទើរតែ ៥០% នៃពេលវេលាមួយឆ្នាំ ដោយបានមិនទាន់រាប់បញ្ចូលការជួប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមទេ។ តាមរយៈទិន្នន័យនេះ លោក ប៉ែន បូណា អះអាងថា នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ដែលកម្រមានមេដឹកនាំណាក្នុងពិភពលោកអាចធ្វើបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា