Connect with us

ព័ត៌មានជាតិ

ក្រសួងកំពុងអនុវត្តវិធានការគ្រប់គ្រងសាកសពអ្នកជំងឺ​កូវីដ១៩

បានផុស

នៅ

ក្រសួងសុខាភិបាលកំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសាកសពក្នុងបរិបទកូវីដ១៩ ដោយពិភាក្សាជាមួយស្ថានទូតចិនប្រចាំកម្ពុជា បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានស្លាប់អំឡុងពេលព្យាបាលជំងឺកូវីដ១៩ ដោយសារធាតុញៀន។

ជនជាតិចិននៅកម្ពុជាម្នាក់ដែលកើតជំងឺកូវីដ-១៩ បានស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដោយសាររើមេថ្នាំញៀន បណ្តាលឲ្យគាំងបេះដូង កាលពីព្រឹកថ្ងៃទី ៤ ខែមីនា នៅក្នុងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិចិនដែលមានផ្ទុកមេរោគកូវីដ១៩ ហើយទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនោះគឺស្លាប់ដោយសាររើមេថ្នាំញៀន គាំងបេះដូង ដោយសារតែជនរងគ្រោះប្រើថ្នាំញៀនច្រើនពេក មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ដោយសារ​តែក្រុមការងារបានពិនិត្យ និងធ្វើកោសល្យ​វិច័យនៅក្នុងទឹកនោម គឺជនរងគ្រោះប្រើថ្នាំញៀនខ្ពស់បណ្តាលឲ្យគាំងបេះដូងស្លាប់។

លោកស្រីបញ្ជាក់ថា ជនជាតិចិនដែលមានផ្ទុកមេរោគកូវិដ១៩ មុនស្លាប់គឺមិនមានចេញរោគសញ្ញាអ្វីពាក់ពាន់ទៅនិងជំងឺកូវីដនោះឡើយ គឺជនរងគ្រោះពេលយកសំណាកទៅពិនិត្យគឺមានផ្ទុគមេរោគកូវិដ១៩ធម្មតាប៉ុណ្ណោះ ហើយសូមបងប្អូនសាធារណជនកុំមានការភ័ន្តច្រឡំនូវករណីនេះ។

ក្រសួងបញ្ជាក់ថា ពេលនេះ កំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសាកសពអ្នកឆ្លងជំងឺកូវីដ១៩ ដោយពិភាក្សាជាមួយស្ថានទូតចិនប្រចាំកម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


រគ្រប់គ្រងសាកសពក្នុងបរិបទកូវីដ១៩ ដោយភិភាក្សាជំមួយស្ថានទូតចិន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម