ព័ត៌មានជាតិ
ក្រសួងព្រះបរមរាជវាំង ថ្កោលទោសលើជនអនាមិកប្រើបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់អង្គព្រះមហាក្សត្រ
នៅថ្ងៃទី១៥ ខែសីហា នេះ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម មានឈ្មោះ «ព្រះបរមរាជវាំង Royal Palace Of Cambodia» និង«យុវជនក្រោមម្លប់ព្រះមហាក្សត្រ» ដែលបានចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

ក្រសួងព្រះបរមរាជវាំង ថ្លែងថា គណនីហ្វេសប៊ុក «ព្រះបរមរាជវាំង Royal Palace Of Cambodia» និង«យុវជនក្រោមម្លប់ព្រះមហាក្សត្រ» មិនមែនជាផេកផ្លូវការរបស់ក្រសួងព្រះបរមរាជវាំងឡើយ។
ក្រសួងព្រះបរមរាជវាំង ចាត់ទុកការប្រព្រឹត្តទង្វើរបស់ជនអនាមិកបែបនេះថា គឺជាការបំពានច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គ ព្រះមហាក្សត្រ មិនមែននរណារំលោភបំពានបានឡើយ»។

តាមរយៈសេចក្ដីថ្លែងការណ៍ ក្រសួងព្រះបរមរាជវាំង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ក្រសួងព្រះបរមរាជវាំងថ្លែងបន្តថា ព្រះរាជតួនាទីដ៏ឧត្ដុងឧត្ដមរបស់ព្រះមហាក្សត្រកម្ពុជា បាននាំសង្គមជាតិទាំងមូល កំពុងទទួលបានសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ