ព័ត៌មានជាតិ
ស្ពានខ្ពស់ជាងគេនៅកម្ពុជា ភ្ជាប់និស្ស័យខេត្តពោធិ៍សាត់-កោះកុង សាងសង់រួចរាល់នៅឆ្នាំ២០២៥ ខែមិថុនា
ស្ពានឆ្លងកាត់ស្ទឹងអាតៃ នឹងក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមលោក ខូយ រីដា អភិបាលខេត្ត ពោធិ៍សាត់ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលដឹកនាំដំណើរទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់ស្ពាន នៅក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ស្ពានកម្ពស់រហូតដល់ ៩០ម៉ែត្រ វាស់ពីបាតស្ទឹង ប្រវែងបណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥ នេះ ដោយចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ គ្រោងចំណាយពេលសាងសង់ចំនួន ២៨ខែ។

ស្ពានតម្លៃជាង២២លានដុល្លារនេះ សង់ឡើងក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។

ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង (សំឡូត- វាលវែង-អូរសោម ដល់កោះកុង) ប្រវែងសរុបចំនួន ១៩៨គីឡូម៉ែត្រ ក្រសួងសាធារណការនឹងសាងសង់ស្ពានចំនួន ២៣កន្លែង ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយគឺស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ។ ផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់ជិត ១៩០លានដុល្លារ រយៈពេល ៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក