ព័ត៌មានជាតិ
ធនាគារ ABA គាំទ្រមន្ទីរពេទ្យកុមារអង្គរ ដើម្បីពង្រឹងសេវាសុខភាពកុមារនៅកម្ពុជាឲ្យកាន់តែប្រសើរ
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ មន្ទីរពេទ្យកុមារអង្គរ (AHC) ដើម្បីបរិច្ចាគថវិកាចំនួន 60 000 ដុល្លាអាមេរិក សំដៅគាំទ្រការប្តេជ្ញាចិត្ត របស់មន្ទីរពេទ្យ ក្នុងការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពកុមារនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ABA នាថ្ងៃទី16 ខែសីហា ឆ្នាំ2024 ក្រោមវត្តមានរបស់ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA រួមទាំងតំណាងជាន់ខ្ពស់របស់ស្ថាប័នទាំងពីរ។
ក្រោមកិច្ចសហការដែលមានរយៈពេល 3 ឆ្នាំនេះ ធនាគារ ABA នឹងផ្តល់ថវិកាចំនួន 20 000 ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ជូនដល់គម្រោង Endowment Fund របស់មន្ទីរពេទ្យកុមារអង្គរ។ ការគាំទ្រនេះ នឹងធានាផ្តល់នូវមូលនិធិគ្រប់គ្រាន់ សម្រាប់រយៈពេលវែងដល់មន្ទីរពេទ្យ ដើម្បីជួយសម្រួល និងពង្រីកសេវាសុខភាព ជូនដល់កុមារឲ្យកាន់តែមានគុណភាពខ្ពស់ ទៅថ្ងៃអនាគត។
ជំនួយហិរញ្ញវត្ថុនេះ នឹងអាចជួយបង្កើនសេវាព្យាបាល និងសេវាទាំសុខភាពដល់កុមារគ្រប់រូប គ្រប់ស្ថានភាពគ្រួសារ នៅទូទាំងប្រទេសកម្ពុជា។

លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំ នៅធនាគារ ABA មានសេចក្តីសោមនស្ស ក្នុងការចូលរួមបរិច្ចាគទឹកប្រាក់ចំនួន 60 000 ដុល្លាអាមេរិក ជូនដល់ គម្រោង Endowment Fund របស់មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រការងារដ៏សំខាន់របស់មន្ទីរពេទ្យ។ កិច្ចសហការនេះមិនត្រឹមតែផ្តល់ជំនួយហិរញ្ញវត្ថុទេ គឺជាការចូលរួមចំណែកក្នុងដំណើរជីវិតកាន់តែប្រសើររបស់កុមារក្នុងសហគមន៍យើង។ យើងខ្ញុំជឿជាក់ថា កុមារគ្រប់រូបគួរទទួលបានការថែទាំសុខភាព ដែលមានគុណភាពខ្ពស់ ហើយយើងខ្ញុំបានប្តេជ្ញាចិត្តគាំទ្រការងារដ៏សំខាន់នេះឲ្យទទួលបានជោគជ័យ។”

វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “តំណាងឲ្យមន្ទីរពេទ្យកុមារអង្គរ ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយជាមួយទំនាក់ទំនងកាន់តែប្រសើរ រវាងមន្ទីរពេទ្យយើង និងធនាគារ ABA ក្នុងនាមជាដៃគូដែលតែងតែផ្ដល់ការគាំទ្រ។ អនុស្សរណៈនេះ នឹងជួយពង្រឹងទំនាក់ទំនងរបស់យើងឲ្យកាន់តែប្រសើរឡើង ដែលអនុញ្ញាតឲ្យមន្ទីរពេទ្យកុមារអង្គរ បន្តផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់បានកាន់តែច្រើន និងក្នុងរយៈពេលវែង ដល់កុមារពីគ្រប់មជ្ឍដ្ឋានដែលមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យកុមារអង្គរ។”
កន្លងមកធនាគារ ABA បានសហការគាំទ្រមន្ទីរពេទ្យកុមារអង្គរជាច្រើនគម្រោងរួចមកហើយ។ ក្រៅពីជំនួយហិរញ្ញវត្ថុ ABA បានបញ្ចូលមុខងារបរិច្ចាគតាម ABA Mobile ដែលបង្កើនភាពងាយស្រួលដល់អតិថិជន ABA ក្នុងការបរិច្ចាគជូនដល់មន្ទីរពេទ្យ។

តាមរយៈការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ABA មិនត្រឹមតែរួមចំណែកជួយដល់តម្រូវការបន្ទាន់ផ្នែកថែទាំសុខភាពរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែកាយវិការនេះ ក៏ជាការវិនិយោគលើសេវាថែទាំសុខភាពកុមាររយៈពេលវែងផងដែរ ដែលសមស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ។
អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា។
ព័ត៌មានលម្អិត៖ www.angkorhospital.org
ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ