Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ផលិត​បន្ទះសូឡា ១២ ក្រុមហ៊ុនស្នើ​ CDC សម្របសម្រួល​នាំបន្ទះ​សូឡាទៅទីផ្សារអាមេរិក

បានផុស

នៅ

ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​ពី​លោក​ ស៊ុន ចាន់​ថុល​​ អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ថ្ងៃ​ទី​១៩ ខែ​សីហា ​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​បើក​កិច្ច​ប្រជុំ​មួយ ​ដើម្បី​ពិនិត្យនិង​ជួយ​សម្រប​សម្រួល​ដល់​វិស័យ​​ឯកជន ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​លើ​ការ​នាំ​ចេញ​ផលិត​ផល​បន្ទះ​សូឡា​ទៅ​កាន់​ទី​ផ្សារ​អាមេរិក សំដៅឱ្យ​ការនាំចេញមាន​ភាព​រលូន​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​​នេះ​រៀប​ចំ​ឡើង ដោយ​មាន​ជំនួបរវាង​ក្រុមហ៊ុន​ឯកជន​ប្រមាណ ១២​ ផ្សេង​គ្នា ​ដើម្បី​ប្រជុំពិភាក្សាដោះស្រាយ​លើបញ្ហានាំចេញផលិតផលបន្ទះសូឡាទៅទីផ្សារសហរដ្ឋអាមេរិកឱ្យមានភាពរលូន ដែល​មាន​ការ​ចូល​រួម​ពី លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

លោក ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់ថា ក្រោមកិច្ច​សម្របសម្រួល​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចប្រជុំនេះ​គោលដៅ​ដើម្បី​ពិនិត្យដោះស្រាយលើបញ្ហាប្រឈមរបស់វិស័យឯកជន និង​ដើរតួនាទី​សំខាន់ក្នុងការថែទាំវិនិយោគ គាំទ្រ​ធុរកិច្ច រួមបញ្ចូលទាំង​ការស្ដាប់អំពី​កង្វល់ និង​បញ្ហាប្រឈមនានារបស់វិស័យឯកជន ជំរុញកិច្ចសម្របសម្រួល និង​ដាក់​ជូន​ដំណោះស្រាយ​ទៅ​វិនិយោគិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម