Connect with us

ព័ត៌មានជាតិ

៧ ខែ ឆ្នាំនេះ មានមនុស្សស្លាប់-របួស ៣៥ នាក់ ដោយសារខ្យល់កន្ត្រាក់ ថយចុះជាង ៤ ដង

បានផុស

នៅ




រយៈពេល ៧ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២០០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួស ៣៥ នាក់ មានការថយចុះជាង ៤ ដង បើធៀបទៅនឹងរយៈពេល ៧ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅដែលមានមនុស្សស្លាប់ និងរបួសជាង ១៥០ នាក់ និងខូចខាតផ្ទះសម្បែងជាង ១ ម៉ឺន ៤ ពាន់ខ្នង។




លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២០ សីហា នេះ​ថា ចាប់ពី​ខែមករា​ រហូតដល់​ខែកក្កដា ​ឆ្នាំ​ ២០២៤​ នេះ​ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ​២០៩​ លើក​ បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ​៤៥៩​ ខ្នង ខូចខាត​ផ្ទះ​មធ្យម​ចំនួន ​៣ ៥៥២ ខ្នង របើក​ដំបូល​សាលារៀន​ចំនួន ៣៧ អគារ របើក​តូប​ផ្សារ​ចំនួន ២៦ តូប អគារ​រដ្ឋបាល​ចំនួន ១៤ អគារ ស្លាប់​មនុស្ស​ចំនួន​ ៤ ​នាក់​ និង​រង​របួស​ចំនួន​ ៣១ ​នាក់។

លោក​បាន​បន្តថា ​ក្នុងនោះ​នៅក្នុង​ខែកក្កដា​ឆ្នាំ​ ២០២៤​ ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន ​២៧​ លើក នៅ​រាជធានី​-ខេត្ត​ ចំនួន ​១៧​ បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ​៨២​ ខ្នង ខូចខាត​ផ្ទះ​មធ្យម​ចំនួន ២៤១ ខ្នង ស្លាប់​មនុស្ស​ចំនួន​ ១​ នាក់​ និង​រងរបួស​ចំនួន ​៧​ នាក់។

លោក​បាន​បន្តទៀតថា ​ចំនួន​នេះ​បើ​ធៀប​ទៅនឹង​ ៧​ ខែ ​ឆ្នាំ​ ២០២៣​ ឃើញថា​ មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ ៧ ​ខែ​ ឆ្នាំមុន​ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ២២១ លើក ​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ១ ៨៨០ ខ្នង ខូចខាត​ផ្ទះ​មធ្យម​ចំនួន ១២ ២០៨ ខ្នង របើក​ដំបូល​សាលារៀន​ចំនួន ៨៧ អគារ របើក​តូប​ផ្សារ​ចំនួន ៧៧ តូប អគារ​រដ្ឋបាល​ចំនួន ៣៨ អគារ ស្លាប់​មនុស្ស​ចំនួន ៨ នាក់ និង​រង​របួស​ចំនួន ១៤៥ នាក់៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម