Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ០៦ ទៀត គ្រោង​​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​ មក​អាកាសយានដ្ឋាន​​សៀមរាប​​អង្គរ

បានផុស

នៅ

បើ​តាម​ប្រភព​ពី​មន្រ្តី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ៦ ទៀត កំពុង​ពិភាក្សា​ក្នុង​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ។

ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ទាំង ៦ មាន ក្រុមហ៊ុន​អាកាសចរណ៍ China Southern ក្រុមហ៊ុន XIAMEN AIR (ចិន) ក្រុមហ៊ុនSHANDONG AIRLINES (ចិន) ក្រុមហ៊ុន EASTAR JET (កូរ៉េ) ​ក្រុមហ៊ុន T Way (កូរ៉េ) និង ក្រុមហ៊ុន INDIGO (ឥណ្ឌា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ប្រភព​មិន​បាន​បញ្ជាក់​ថា ដំណើរការ​ពិភាក្សា​នេះ​បាន​ឈាន​សម្រេច​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។

មន្រ្តី​នៅ​អាកាសយានដ្ឋាន​សៀមរាប​ក៏​បាន​បញ្ជាក់​បន្ថែម​ពី​ដំណើរការ​តភ្ជាប់​ជើង​ហោះហើរ​ថ្មីៗ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​នៅ​ចុង​ឆ្នាំ​នេះ។

លោក​ យឹម សានីរាន មន្រ្តី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន នៅ​ចុង​ឆ្នាំ​នេះ​នឹង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​មួយ​ចំនួន​ទៀត​ភ្ជាប់​ការ​ហោះហើរ​ត្រង់​មក​អាកាសយានដ្ឋាន​សៀមរាប​អង្ករ ស្រប​ពេល​ជា​រដូវ high season ដែល​មាន​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន។

អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បច្ចុប្បន្ន​ ទទួល​ជើង​ហោះហើរ​ជាមធ្យម​មាន​ឡើង​ចុះ​ប្រមាណ ៤០ ជើង​ក្នុង​មួយថ្ងៃ។

លោក យឹម សានីរាន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ចំនួន ១០ កំពុង​ប្រតិបត្តិការ​ភ្ជាប់​ការ​ហោះហើរ​ជា​ប្រចាំ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ។

ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន Cambodia Angkor Air (K6), Vietnam Airlines (VN), Bangkok Airway (PG), Lao Airlines (QV), China Eastern Airlines (MU), Viet Jet Airlines (VJ), AirAsia Airlines (AK), Thai AirAsia(FD), AirAsia Cambodia (KT), Singapore Airlines(SQ)។

ក្រៅ​ពី​មាន​ក្រុមហ៊ុន​ប្រតិបត្តិការ​ហោះហើរ​ជា​ប្រចាំ ក៏​មាន​ក្រុមហ៊ុន​ប្រតិបត្តិការ​​ហោះហើរ​ផ្សេងទៀត​លក្ខណៈ Charter or Private Jet។ លោក យឹម សានីរាន បន្ថែម។

​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាបបាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ ខេត្ត​សៀមរាប​ទទួល​បាន​ទេសចរ​បរទេស​​មក​កម្សាន្ត​សរុប​ជាង ៥២ ម៉ឺន​នាក់ កើន​ឡើង​ជាង ៣៥ % បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

ទេសចរ​បរទេស​ដែល​នាំ​មុខ​គេ​ មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ គឺ​ទេសចរ​អាមេរិក​មាន​ជាង ៥ ម៉ឺន ៥ ពាន់ នាក់​ អង់គ្លេស​មាន​ជាង ៤ ម៉ឺន ៨ ពាន់​នាក់ ​​បារាំង​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​កូរ៉េ​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​ចិន​មាន​ជាង ៣ ម៉ឺន ៨ ពាន់​នាក់ និង​ជប៉ុន​មាន​ជាង ៣ ម៉ឺន ៣ ពាន់​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

Sokha Hotels

ព័ត៌មានពេញនិយម