Connect with us

ព័ត៌មានជាតិ

សមាគមគ្រឹះស្ថានឧត្ដមសិក្សាមានសមាជិកកើនឡើងដល់ ១៤៥ គ្រឹះស្ថាន នៅទូទាំងប្រទេស

បានផុស

នៅ

រហូតមកដល់​បច្ចុប្បន្ន​នេះ​ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មាន​សមាជិក​កើនឡើង​ដល់ ១៤៥ គ្រឹះស្ថាន​ហើយ​ នៅ​ទូទាំងប្រទេស​ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​២០ ​សីហា​ នេះ​ថា ក្នុងចំណោម​សមាជិក​ចំនួន​ ១៤៥​ គ្រឹះស្ថានសិក្សា ​ក្នុង​នោះ ​មាន​ ៤០​ គ្រឹះស្ថាន​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា និង ​១០៥​ ទៀត​ ជា​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​កើន​ឡើង​ជាង​ ២០ ​គ្រឹះស្ថានសិក្សា​ ចាប់តាំងពី​មុន​ជំងឺ​កូវីដ​មកដល់​បច្ចុប្បន្ន ​ក្នុងនោះ​ចំណេះ​ទូទៅ​មាន​ប្រហែល ​២០​ សាលា​ និង​សាកលវិទ្យាល័យ​មាន​ ១​ ឬ ​២​ សាលា​ទេ។

លោក ហេង វ៉ាន់ដា បាន​បន្ត​ថា​ «​តួលេខ​ខាងលើ​យើង​និយាយ​តែ​សាលា​បង្កើត​ថ្មី​ទេ​ ដោយ​មិនបាន​រាប់បញ្ចូល​សាលា​ចាស់ៗ​ ដែល​បាន​ពង្រីក​សាខា​ថ្មីៗ​ ជាច្រើន​ទៀត​នៅ​ទូទាំងប្រទេស​ទេ​»។

លោក ​ហេង ​វ៉ានដា ​បាន​បន្តទៀតថា ​ការដែល​គ្រឹះស្ថានសិក្សា​មាន​កើនឡើង​ច្រើន​នេះ​ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ច្រើន​ ហើយ​រាជធានី​បាន​ពង្រីក​កាន់តែ​ធំ​ទៅដល់​ជាយក្រុង​ដែល​តម្រូវឱ្យ​សាលា​ត្រូវ​ពង្រីក​ទៅតាម​ហ្នឹង​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​ដើម្បី​បង្ខិត​សាលា​ឱ្យនៅ​ជិត ​ឬ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​នៅតាម​ជនបទ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ទៀតឡើយ។

លោក​ ហេង​ វ៉ាន់ដា បានចាត់ទុក​ការបង្កើត​សាលារៀន​ថ្មីៗ​ បន្ថែម​នេះ​ ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​បាន​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ ២០២៣ កន្លងទៅនេះ កម្ពុជាមាន​គ្រឹះស្ថានឧត្ដមសិក្សា​សរុប​ចំនួន ១៨៩ ក្នុង​នោះ​គ្រឹះស្ថានឧត្ដមសិក្សា​សាធារណៈ​ចំនួន ៧៩ និង​គ្រឹះស្ថានឧត្ដមសិក្សា​ឯកជន​ចំនួន ១១០ ដោយមាន​និស្សិត​សរុប​ចំនួន ២៨៤ ៥៩៩ នាក់ ស្រី​មាន ១៤៨ ៧៥៧ នាក់​។​ ចំណែក​គ្រឹះស្ថាន​សិក្សា​ឯកជន​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​មធ្យមសិក្សា​មាន​ប្រមាណ​ជាង ១៨០០ សាលា នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​គ្រឹះស្ថានសិក្សា​កម្រិត​ម​ត្តេ​យ្យ​សិក្សា​ច្រើនជាងគេ​រហូតដល់​ទៅជិត ៨០០ សាលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ១០ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម