ព័ត៌មានជាតិ
វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នឹងវិវត្ដទៅជាគ្រឹះស្ថានឧត្ដមសិក្សា
លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នឹងវិវត្ដខ្លួនទៅជាគ្រឹះស្ថានឧត្ដមសិក្សា នៅថ្ងៃខាងមុខដ៏ខ្លីនេះ។ លោក បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូកីឡា ត្រូវវិវត្ដចំណេះដឹងតាមការស្វះស្វែងបន្តការសិក្សា ដើម្បីឱ្យចំណេះដឹងកាន់តែមានគុណភាពរឹងមាំ ត្រូវយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីកសាងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទាន់យុសម័យឌីជីថល ត្រូវតែសិក្សាឱ្យបានច្រើនតាមរយៈការសិក្សាស្រាវជ្រាវពីអ៊ីនធឺណិត ឬកម្មវិធីផ្សេងៗ ដែលអាចជួយផ្ដល់ជាគំនិតក្នុងការបង្កើនចំណេះដឹងដើម្បីធ្វើកម្មវិធីសិក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ការបំប៉នគ្រូឧទ្ទេស” ដើម្បីអភិវឌ្ឍគុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) នៅ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ។ សិក្ខាសាលា មានការចូលរួមពីសំណាក់ លោក Nishiyama Naoki អគ្គលេខាធិការ នៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ប្រចាំប្រទេសជប៉ុន អ្នកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំង លោកនាយករង ប្រធានការិយាល័យ បុគ្គលិកអប់រំ និងគ្រូឧទ្ទេស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោក ប៉ុន សុខ បន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡា សំដៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ហើយបានរៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងលេងកីឡា ដើម្បីទ្រទ្រង់សុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត។

លោក បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានជួយដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្នុងការអភិវឌ្ឍខ្លួនដើម្បីឱ្យក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សា និងសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ធ្វើយ៉ាងណាទទួលបានលទ្ធផលល្អ ដើម្បីឆ្លើយតបទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព។

លោក ប៉ុន សុខ បញ្ជាក់បន្ថែមទៀតថា ចក្ខុវិស័យ នៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ទាមទារឱ្យប្រជាជនមានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ ទាំងក្នុងក្រុមគ្រួសារ ប្រកបដោយនិរន្តរភាព។ ការប្រកួតកីឡាបានជំរុញឱ្យប្រទេសនីមួយៗដាក់ទុនវិនិយោគដើម្បីលើកកម្ពស់ និងអភិវឌ្ឍ គុណផលកីឡា នៃវិញ្ញាសាដែលមានសក្តានុពលសំដៅទទួលបានជោគជ័យក្នុងការប្រកួត ជាអន្តរជាតិ។ ប្រការនេះបានជួយលើកតម្កើងអត្តសញ្ញាណជាតិ និងកិត្យានុភាពជាតិ។ វិស័យអប់រំកាយ និងកីឡាបានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្ម ផ្សេងៗក្នុងសង្គមជាអាទិ៍ ការប្រើប្រាស់គ្រឿងញៀន។

អ្នកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានសង្ខេបរបាយការណ៍ថា សិក្ខាសាលាស្តីពី “ការបំប៉នគ្រូឧទ្ទេស” មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមសរុបចំនួន ៤៣ នាក់ ស្រី ១៤ នាក់ វគ្គសិក្ខាសាលានេះមានគោលបំណង ដើម្បីបង្ហាញអំពីបញ្ហាប្រឈមក្នុងកម្មវិធីសិក្សា ការកែសម្រួលកម្មវិធីសិក្សាសម្រាប់ការអប់រំកាយ និងសុខភាព ពិនិត្យឡើងវិញនូវកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ ការកែប្រែកម្មវិធីសិក្សាសម្រាប់ជំនួយដំបូង បង្កើតផែនការកែប្រែកម្មវិធីសិក្សា ការបង្ហាញអំពីបញ្ហាប្រឈម និងស្ថានភាព នៃសៀវភៅសិក្សា ការបង្ហាញពីចំណាប់អារម្មណ៍ នៃការចូលរួមវគ្គបំប៉ននៅប្រទេសជប៉ុនក្នុងប្រធានបទ នីតិវិធី នៃការនាំយកចំណេះដឹងពីវគ្គបំប៉ននៅប្រទេសជប៉ុនដើម្បីអភិវឌ្ឍននៅក្នុង វិទ្យាស្ថានជាតិអប់រំ និងកីឡា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ