ព័ត៌មានជាតិ
៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-កូរ៉េខាងជើង ឯកអគ្គរដ្ឋទូត ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
ដោយឆ្នាំ២០២៤នេះ ជាខួបរយៈពេល៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា និងកូរ៉េខាងជើង លោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំកម្ពុជា បានប្រកាសប្ដេជ្ញាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរការរីកចម្រើនរបស់កម្ពុជា។
លោក Jang Yun Gon ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំកម្ពុជា បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកូរ៉េខាងជើង និងកម្ពុជា ដែលបានពូនជ្រុំដោយលោក គីម អ៊ីលស៊ុង និងសម្ដេចព្រះបរមរតកោដ្ឋ សម្តេចបាទព្រះ នរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតបានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាកិច្ចឆ្លើយតប ក្នុងជំនួប នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្ត លោកឯកអគ្គរដ្ឋទូតឱ្យបន្តធ្វើការងារជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំដៅជំរុញពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េខាងជើង៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១០ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក