ព័ត៌មានជាតិ
បុរស២នាក់ ត្រូវរកឃើញវិជ្ជមានកូវីដ១៩ថ្មី នៅខេត្តកោះកុង
បុរសជនជាតិចិនម្នាក់ និងជនជាតិសាំងហ្គាពួរម្នាក់ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាជូនដំណឹងថា រកឃើញផ្ទុកជំងឺកូវីដ១៩ថ្មី នៅខេត្តកោះកុង បន្ទាប់ពីយកសំណាកមនុស្ស៣៨នាក់ធ្វើតេស្តកាលពីថ្ងៃទី២ មីនា។

ជាដំណឹងថ្មីមួយគួរឲ្យបារម្ភសម្រាប់អ្នកកោះកុង ពីអំពីអត្រាឆ្លងរីករាលដាលដល់សហគមន៍នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលជាខេត្តជាប់សមុទ្រ ដោយព្រឹកថ្ងៃទី៥ ខែមីនានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួនសរុប២៣នាក់ ហើយក្នុងនោះបរទេស២នាក់រកឃើញនៅឃុំភ្ញីមាស ស្រុកគិរីសាគរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី៥ មីនាថា បុរស២នាក់ ដែលគេរកឃើញឆ្លងកូវីដថ្មី គឺបានបម្រើការងារក្នុងបណ្តុំក្រុមហ៊ុនតូចៗចំណុះដោយក្រុមហ៊ុន ញ៉ូ ញៀន គ្រុប។ ពួកគេទាំង២នាក់ បានបញ្ចូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកាលពីយប់មិញហើយ ទី១ឈ្មោះ Chun Nieng ជនជាតិសាំងហ្គាពួរ អាយុ៤៦ឆ្នាំ និងទី២ឈ្មោះ Zhang Tao អាយុ៤០។ ប្រធានមន្ទីរសុខាភិបាលខេត្តដដែលអះអាងថា មូលហេតុដែលអាចតម្រុយសង្ស័យផ្ទុះជំងឺកូវីដនៅស្រុកគិរីសាគរ ក៏ព្រោះតែកិច្ចសហការផ្តល់ព័ត៌មានពីក្រុមហ៊ុនញ៉ូញៀន ករណីសង្ស័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ។ ដូច្នេះរូបលោក និងរដ្ឋបាលខេត្ត បានចាត់កម្លាំងមន្ត្រីសុខាភិបាល ចុះពិនិត្យរកសំណាកលើមនុស្ស៣៨នាក់ភ្លាមៗ កាលពីថ្ងៃទី៣ មីនា កន្លងទៅ អនុវត្តគ្រប់ជនជាតិចម្រុះជាតិសាសនា ដែលកំពុងធ្វើការនៅទីនោះ។ ជាក់ស្ដែង រកឃើញ២នាក់មានវិជ្ជមាន។ តាមការវាយតម្លៃបឋមរបស់មន្ត្រីសុខាភិបាល មូលហេតុបណ្តាឲ្យមានការឆ្លងជំងឺកូវីដ១៩ថ្មី នៅខេត្តកោះកុង គឺផ្ទុះចេញពីសហគមន៍ផ្ទាល់ ប៉ុន្តែមិនទាន់អាចជឿបានទាំងស្រុកនោះទេ។


លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ក៏សុំគោលការណ៍ទៅលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ផ្អាកការធ្វើដំណើរចេញចូលតំបន់ក្រុមហ៊ុនញ៉ូញៀន មួយរយៈមិនថាតែផ្លូវគោកឬផ្លូវទឹកឡើយ ដើម្បីផ្តល់លទ្ធភាពដល់មន្ត្រីសុខាភិបាលស្រាវជ្រាវរកឃើញមនុស្សករណីសង្ស័យបន្ថែមទៀត។


ខេត្តកោះកុង ធ្លាប់មានមនុស្ស២នាក់ដែរ ដែលត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ ដោយពួកគេបានទៅជួបជុំពិធីសាសនាឥស្លាម ក្រោយមកតាមការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យខេត្ត គឺពួកគេបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញ។ អ្វីដែលកំពុងបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់លំហូរពលករខ្មែរមកពីថៃ តាមព្រំដែនទឹក និងព្រំដែនគោក ដែលពួកគេគេចវេះមិនចូលរួមធ្វើចត្តាឡីស័ក បានត្រឹមត្រូវបានតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តពាក់ព័ន្ធ៕
អត្តបទ៖ សិរីវឌ្ឍនៈ
សូមចុចអាន៖ ក្រសួងកំពុងអនុវត្តវិធានការគ្រប់គ្រងសាកសពអ្នកជំងឺកូវីដ១៩

-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង