ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ បង្ហាញពីឥរិយាថ ៥យ៉ាង ដែលនាំទៅរកភាពជ្រុលនិយម
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវឥរិយាថ ៥យ៉ាង ដែលនាំទៅរកភាពជ្រុលនិយម ជាពិសេស ភាពជ្រុលនិយមនៅក្នុងសង្គមនយោបាយរបស់កម្ពុជា កាលពីពេលកន្លងទៅ ក៏ដូចជានៅពេលបច្ចុប្បន្ន។

ឥរិយាបថទាំង ៥នោះ រួមមាន ទី១. ការប្រកាន់យកនូវទស្សនៈអត្តនោម័តិហួសហេតុ ទី២.សកម្មភាពដែលនាំទៅដល់វិទ្ធង្សនាសេដ្ឋកិច្ច សង្គម ទី៣. ការបំភាន់ការពិតបង្កភាន់ច្រឡំទ្រង់ទ្រាយធំ ទី៤.ការបំពានច្បាប់រដ្ឋ និងទី៥.ការរើសអើងនយោបាយ ជាតិសាសន៍។
លោកបណ្ឌិត បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា ការប្រកាន់យកនូវទស្សនៈអត្តនោម័តិហួសហេតុ ដូចជា ការអត្តនោម័តិទៅតាមទស្សនៈរបស់ខ្លួន ហើយទាល់តែធ្វើអ្វីដូចក្រុមខ្លួនទើបហៅថាភាពត្រឹមត្រូវ និងហៅថា ស្នេហាជាតិជាដើម។ ចំណែក ឥរិយាបថ ឬសកម្មភាព ដែលនាំទៅដល់វិទ្ធង្សនាសេដ្ឋកិច្ច សង្គម គឺជារឿងជ្រុលនិយម ឬបញ្ហាជ្រុលនិយមដែលគ្រោះថ្នាក់ដល់ សង្គម សេដ្ឋកិច្ចប្រទេសជាតិ។ លោកបណ្ឌិតថា ឥរិយាបថនេះ គឺមិនគួរឱ្យកើតមាន ហើយជាបញ្ហាជ្រុលនិយមមួយដែលត្រូវតែទប់ស្កាត់នូវសកម្មភាពទាំងអស់នោះ។

រីឯ ការបំភាន់ការពិតបង្កភាន់ច្រឡំទ្រង់ទ្រាយធំ គឺការបង្កើតនូវព័ត៌មានបំភ្លៃការពិត បង្កើតនូវសកម្មភាពបំភ្លៃ ធ្វើជាវីដេអូឃ្លីបបំភ្លៃ ដូចជាក្រុម MMO មួយចំនួនបានបង្កឱ្យមានការភាន់ច្រឡំធ្វើឱ្យមានការជឿដោយងប់ងុល ឈានទៅដល់ការធ្វើវិទ្ធង្សនាសេដ្ឋកិច្ច សង្គម ដែលនេះជារឿងជ្រុលនិយមធំមួយទៀត។ មួយវិញទៀត ទង្វើ ឬឥរិយាបថបំផុសបំផុលឱ្យបំពានច្បាប់រដ្ឋ ដោយមានទស្សនៈជ្រុលនិយមទៅលើច្បាប់រដ្ឋ ថាជាច្បាប់យ៉ាងណាមួយ ដែលខ្លួនមិនទទួលយក នាំទៅដល់បំពានច្បាប់រដ្ឋ រដ្ឋបង្កចលាចលមួយដល់សង្គម ក៏ជារឿងជ្រុលនិយមមួយដែរ។
ចំពោះឥរិយាបថ និងទង្វើជ្រុលនិយមចុងក្រោយ គឺសកម្មភាព និងទស្សនរើសអើងនយោបាយ ជាតិសាសន៍ ដែលជាការប្រកាន់ជ្រុលនាំឱ្យការសម្រេចចិត្តខុសឆ្គង និងនាំឱ្យសកម្មភាពខុសឆ្គងផងដែរ។ អ្នកជ្រុលនិយមមួយចំនួន តែងយល់ថាទាល់តែធ្វើនយោបាយដូចការគិតរបស់ខ្លួន ដូចទៅនឹងគោលនយោបាយរបស់ក្រុមខ្លួន ដែលបានគិត និងលើកឡើងទើបហៅថាត្រឹមត្រូវ។ លោកបណ្ឌិតថា ការប្រកាន់ជាតិសាសន៍ជ្រុល នាំឱ្យកើតជំងឺជាតិនិយមជ្រុល ធ្វើឱ្យបាត់បាត់ស្មារតីក្នុងការគិត វិភាគ វែកញែកគ្រប់បញ្ហាទាំងអស់ ដែលនាំឱ្យខាតបង់ជាមួយបណ្តាប្រទេសជិតខាង។

ដើម្បីអាចទប់ស្កាត់នូវភាពជ្រុលនិយមទាំងអស់នេះបាន លោកបណ្ឌិត យង់ ពៅ ថា ត្រូវមានវិធានការបន្ទាន់ និងវិធានការយូរអង្វែង។ ចំពោះវិធានការបន្ទាន់ ឬចាំបាច់ គឺការអនុវត្តវិធានការច្បាប់ ដើម្បីទប់ទល់ភាពបន្ទាន់ ចំណែកវិធានការយូរអង្វែង គឺត្រូវធ្វើឡើងតាមរយៈការអប់រំ បើកទូលាយឱ្យមានការស្វែងយល់អំពីសច្ចភាពសង្គម នយោបាយ ប្រវត្តិសាស្ត្រកម្ពុជា និងសកលលោក។ ប្រជាពលរដ្ឋ គួរមានទម្លាប់រអានសៀវភៅជាប្រចាំ ដើម្បីពង្រីកចំណេះដឹងឱ្យបានជ្រៅជ្រះ ដែលជួយដល់កាត់បន្ថយនូវគំនិតអត្តនោម័តិនិយម។ ចំណែក រាជរដ្ឋាភិបាល មានសមត្ថកិច្ចគួរតែមានភាពសម្បូរបែបក្នុងការផ្សព្វផ្សាយផ្តល់ជាព័ត៌មានខ្លី ខ្លឹម ងាយយល់ លឿនរហ័សដល់យុវជន និងប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។
ជាពិសេស ការផ្សព្វផ្សាយតាមរយៈជនមានឥទ្ធិពលក្នុងសង្គម ដោយបង្ហាញពីសកម្មភាពទាំងឡាយណា ឬទង្វើទាំងឡាយណា ដែលនាំទៅដល់ភាពចម្រុងចម្រើនដល់សង្គម និងត្រូវកាត់បន្ថយ ការបង្ហាញនូវវិសមភាពសង្គម ដែលជាទង្វើរបស់អ្នករាជការធំៗមួយចំនួន បង្ហាញពីភាពហឺហារបស់ខ្លួន ដែលនាំទៅដល់ការគិតអំពីជ្រុងអវិជ្ជមាន៕
អត្ថបទ៖ គេន ម៉ាលិះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?