ព័ត៌មានជាតិ
សមាគមពាណិជ្ជកម្មមួយ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានផ្ទៃដី៣២ហិកតាក្នុងស្រុកបាទី
នៅក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្ម ចិនឆោសាន នៅសាលាខេត្តតាកែវ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ដែលសមាគមបានលើកឡើង និងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីអាជ្ញាធខេត្ត។

លោកអភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅលើទឹកដីខេត្តតាកែវ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រូសាររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដូច្នោះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានស្នើសុំឲ្យលោកឧកញ៉ា តាំង លាក់ហាវ បន្តជួយកៀរគរអ្នកវិនិយោគទុនឲ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើងនៅលើទឹកដីខេត្តតាកែវ ហើយអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។

គួបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមជាមួយលោកអភិបាលខេត្តតាកែវ លោកឧកញ៉ា តាំង លាក់ហាវ បានសម្ដែងការអបរអសាទរចំពោះលោក វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកបានស្នើសុំឲ្យអភិបាលខេត្តតាកែវ ជួយសម្របសម្របសម្រួលដល់សមាគម ក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកបាទីលើផ្ទៃដី ៣២ហិកតា ហើយលោកបានសន្យាថា នឹងប្រឹងប្រែងធ្វើការកៀរគរអ្នកវិនិយោគឲ្យមកបើករោងចក្រកាន់តែច្រើនថែមទៀតនៅលើទឹកដីខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកាន់តែច្រើនឡើង។

ក្នុងជំនួបនោះដែរ តាងនាមសមាគមពាណិជ្ជកម្មចិនឆោសាន លោកឧកញ៉ា តាំង លាក់ហាវ បានផ្ដល់អង្ករចំនួន១០តោន ទឹកបរិសុទ្ធចំនួន៥រយកេស និងថវិកាចំនួន១០លានរៀល សម្រាប់រដ្ឋបាលខេត្តតាកែវ សម្រាប់យកទៅប្រើប្រាស់ និងចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលជួបការលំបាក៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ