ព័ត៌មានជាតិ
ផ្លូវជាតិលេខ ១០ ភូមិសាស្ត្រខេត្តកោះកុង នឹងមានជញ្ជីងអចល័ត ១ កន្លែង ក្រោយការដ្ឋានបញ្ចប់
ផ្លូវជាតិលេខ ១០ ស្ថិតក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងមានជញ្ជីងថ្លឹងទំនិញអចល័ត ១ កន្លែង ខណៈក្រសួងសាធារណការកំពុងចុះសិក្សា និងពិនិត្យទីតាំង ក្រោយការដ្ឋានបញ្ចប់ស្ថាបនា។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះថា ថ្នាក់ដឹកនាំក្រសួងសាធារណការ ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ ១០ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធខេត្តកោះកុង បានរួមគ្នាត្រួតពិនិត្យត្រង់ចំណុចគីឡូម៉ែត្រ ១៩៦ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់ជ័យ ដើម្បីដំឡើងស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកទំនិញលើសកំណត់នាពេលខាងមុខ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ថែមថា នេះជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការលួចលាក់ដឹកទំនិញលើសទំនិញកំណត់ដោយសំដៅធ្វើយ៉ាងណាឱ្យគុណភាពផ្លូវជាតិលេខ ១០ នេះ មានគុណភាពប្រើប្រាស់បានយូរឆ្នាំ។

យោងតាមការបង្ហាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៩ ខែសីហា ម្សិលមិញ ឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៨៩,៥៦% គិតត្រឹមចុងខែកក្កដា ឆ្នាំ ២០២៤។
ក្រសួង បន្តថា ផ្លូវជាតិលេខ ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន ៣ រួមមាន ៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

ការអនុវត្តគម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។ ប្រវែងសរុបផ្លូវសរុប នៃគម្រោងផ្លូវជាតិលេខ ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវ គឺជាអាទិភាពគន្លឹះទី ២ នៅក្នុងអាទិភាពគន្លឹះទាំង ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី ២ ក្នុងបញ្ចកោណទី ២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ