ព័ត៌មានជាតិ
បច្ចុប្បន្ន រាជធានីភ្នំពេញ សម័យតេជោ មានសក្ដានុពលខ្លាំងក្លាលើអ្វីខ្លះ?
ភ្នំពេញ គឺជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត។ ការអភិវឌ្ឍដែលមិនធ្លាប់មានបែបនេះ កើតឡើងក្នុងសម័យកាល នៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយមុននឹងមានថ្ងៃនេះ រាជធានីភ្នំពេញ បានឆ្លងកាត់ការវិវត្តន៍ដ៏ច្រើនដំណាក់កាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-25-1-1024x572.jpg)
តាមរយៈការស្វែងរកសន្តិភាពជូនកម្ពុជា របស់សមមិត្ត ហ៊ុន សែន និងក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ រាជធានីភ្នំពេញ បានប្រែក្លាយយ៉ាងឆាប់រហ័ស ពីទីក្រុង ដែលញាំញីឡើង និងខ្ទេចខ្ទាំ ដោយភ្លើងសង្គ្រាម មកជាទីក្រុងមានសុខសន្តិភាព រីកចម្រើន ទំនើប និងស៊ីវិល័យ។
ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ភ្នំពេញសម្រេចបានការអភិវឌ្ឍយ៉ាងច្រើន ស្ទើរគ្រប់វិស័យ គិតត្រឹមឆ្នាំ ២០២៣ នេះ ប្រជាជនក្នុងទីក្រុងភ្នំពេញ កើនដល់ប្រមាណជាង ២ លាននាក់ ហើយទីក្រុងភ្នំពេញ ក៏បានពង្រីកខ្លួនជាបន្តបន្ទាប់។ រហូតមកដល់សព្វថ្ងៃនេះ ទីក្រុងភ្នំពេញ មានទំហំផ្ទៃដី ជិត ៧០០ គីឡូម៉ែត្រការ៉េ មានចំនួន ១៤ ខណ្ឌ និង ១០៥ សង្កាត់។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-04-1.jpg)
ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រដ្ឋបាលរាជធានី បានកសាង សង់ស្ពានអាកាស ផ្លូវក្រោមដី ស្ពានអាកាសថ្មើរជើង និងសួនច្បារជាច្រើនកន្លែង ដើម្បីកាត់បន្ថយភាពកកស្ទះ បង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ ក៏ដូចជាបង្កើនគុណភាពជីវិតដល់អ្នករស់នៅក្នុងរាជធានីភ្នំពេញ។
លើសពីនេះទៅទៀត ផ្លូវថ្មីៗ ត្រូវបានស្ថាបនាឡើងជាបន្តបន្ទាប់ រីឯផ្លូវចាស់ៗ ពង្រីក ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងការកកស្ទះ អគារខ្ពស់ៗ រួមមាន អគារពាណិជ្ជកម្ម ផ្សារទំនើប និងលំនៅឋានបានរីកដូចផ្សិតនៅគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-10-1024x682.jpg)
បច្ចុប្បន្ន រាជធានីភ្នំពេញ មានអគារខ្ពស់ៗ ជាង ២ ពាន់អគារ ដែលបម្រើឱ្យការរស់នៅ និងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម លើសពីនេះទៅទៀត សំណង់លំនៅឋានតាមបែបសហគមន៍ និងបុរី បានរីកដុះដាលជាហូរហែ ដើម្បីបម្រើតម្រូវការនូវកំណើនប្រជាជន។ បច្ចុប្បន្នភ្នំពេញមានការអភិវឌ្ឍលំនៅឋាន ប្រមាណជាង ៣០០ កន្លែង។ ចំពោះវិស័យវិនិយោគ និងកម្មន្តសាល រាជធានីភ្នំពេញ បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ មកបោះទុន បង្កើតតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយស្តង់ដារអន្តរជាតិ នៅតាមជាយទីក្រុងភ្នំពេញ បង្កើតក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ផលិតនូវផលិតផលដ៏មានសក្ដានុពលជាច្រើនប្រភេទសម្រាប់នាំចេញ ជារួមរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ប្រមាណ ១ ម៉ឺនសហគ្រាស ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងនៅខេត្តជុំវិញ ប្រមាណរាប់សិបម៉ឺននាក់ និងផ្តល់ជាប្រាក់ឈ្នួលសរុបខ្ទង់ពាន់លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំៗ។
ចំពោះការផ្គត់ផ្គង់ថាមពល សាខាអគ្គិសនីរាជធានីភ្នំពេញ បានពង្រីកវិសាលភាពផ្គត់ផ្គង់ និងបម្រើសេវាដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ បច្ចុប្បន្ន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់អគ្គិសនីនៅក្នុងខណ្ឌទាំង ១៤ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងថ្លៃអគ្គិសនីមានតម្លៃសមរម្យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-21-1024x768.jpg)
ភ្នំពេញ បានប្រែក្លាយពីទីក្រុងខ្មោច ពីទីក្រុងដែលសល់ពីផេះផង់ នៃសង្គ្រាម មកជាទីក្រុងទាកទាញទេសចរជាតិ និងអន្តរជាតិ។ ភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិប្រមាណជាង ២ លាននាក់ និងអន្តរជាតិក្នុងរង្វង់ ជាង ៤ លាននាក់ ជាប្រចាំឆ្នាំ។ ភ្ញៀវទេសចរអន្តរជាតិ មានចំណាប់អារម្មណ៍ ស្វែងយល់ពីការរស់នៅ សិល្បៈ និងវប្បធម៌ របស់ប្រជាជននៅភ្នំពេញ និងចូលចិត្តការកម្សាន្តនៅពេលរាត្រី។ ភ្នំពេញ បានក្លាយជាថ្នាល នៃការសិក្សាអប់រំរបស់ប្រទេសកម្ពុជា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា និងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន មានកើនឡើងជាលំដាប់។ ចំពោះវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងចំណោមវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ រាជធានីភ្នំពេញ មានមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនៅតាមខណ្ឌ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សរុបប្រមាណ ១០០ អង្គភាព និងមានមន្ទីរពេទ្យឯកជនរាប់រយកន្លែង។
រាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ចំនួន ៣ លើក ដែលលើកទី ១ ធ្វើនៅឆ្នាំ ២០០២ លើកទី ២ នៅឆ្នាំ ២០១២ និងលើកទី ៣ នៅឆ្នាំ ២០២២ និងបានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ក្រោយការទន្ទឹមរង់ចាំ ៦៤ ឆ្នាំ របស់ប្រជាជនកម្ពុជា តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជាតឹកតាងដែលបង្ហាញថា កម្ពុជា ក៏ដូចជារាជធានីភ្នំពេញ សម្រេចបានសន្តិភាព និងសុខសុវត្ថិភាពពេញលេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-07-1024x682.jpg)
បច្ចុប្បន្ន រាជធានីភ្នំពេញ បានបន្តការអភិវឌ្ឍឥតឈប់ឈរ និងក្លាយជាទីក្រុងមានភាពទាក់ទាញ ពោរពេញដោយភាពសុខដុមរមនា ក្នុងការរស់នៅ និងប្រកបរបរការងារ អាចនិយាយបានថា រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានស្គាល់ការប្រែមុខមាត់ថ្មី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា និងត្រូវចារទុកក្នុងក្រាំងមាសថា ជាដំណាក់កាល នៃការអភិវឌ្ឍដល់កម្រិតកំពូលមួយរបស់រាជធានីភ្នំពេញ មិនធ្លាប់មានពីមុនមក។
រហូតមកទល់សព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា នារាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេស ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០ ក៏ដូចជាអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-06-1024x565.jpg)
ក្រោយចូលកាន់តំណែងពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយភាពស្វាហាប់ និងថាមពល ដោយរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍបានដាក់ចេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលមានបាវចនាប្រាំ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយគម្រោងជាច្រើនបាននិងកំពុងដំណើរការ៕
អត្ថបទ ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-05.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-08-1024x676.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-08-2-1024x541.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-18-2-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-20-2-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-27-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-17-1024x767.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-18-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-24-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-23-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-22-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-21-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-21-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-20-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-41-28-1024x575.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-20_14-43-19-1024x766.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង