ព័ត៌មានជាតិ
១ឆ្នាំនៃអាណត្តិថ្មី សហជីពថា រដ្ឋផ្ដល់ដំណោះស្រាយសកម្មលឿនរហ័សធ្វើឱ្យគ្រប់គ្នារីករាយ និងសប្បាយចិត្ត
ក្រោយពីផ្ទុះបញ្ហាធំៗ ចំនួន២នៅរោងចក្រ Y&W និងរោងចក្រផលិតស្បែកជើង R.G Footwear កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព សហជីពបានបង្ហាញការសប្បាយចិត្ត និងសាទរជាខ្លាំងចំពោះចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដំណើរការរយៈពេល១ឆ្នាំមកនេះ បានដោះស្រាយបញ្ហាសកម្មលឿនរហ័សជូនកម្មករ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ កត់សម្គាល់ឃើញថា ពេលមានការប្រមូលផ្តុំធ្វើបាតុកម្ម ឬកូដកម្មផ្សេង ដោយសារតែថៅរោងចក្ររត់ចោលកម្មករ បណ្តាលឱ្យកម្មករ ធ្វើបាតុកម្មឈានដល់បន្ទាត់ក្រហមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានផ្តល់ដំណោះស្រាយដោយសន្តិវិធី ធ្វើឱ្យកម្មករនិយោជិតត្រជាក់ចិត្ត សប្បាយរីករាយក្នុងការទទួលយក។
លោកថ្លែងថា ៖«យើងសាទរក្នុងនាមយើងជាសហជីព គឺសាទរមែនទែន។ ក្នុងរយៈពេលប្រមាណតែ១ខែទេ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ គឺបានដោះស្រាយបញ្ហានេះជូនបងប្អូនកម្មករ និយោជិត»។

លោកបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ យន្តការរបស់រាជរដ្ឋាភិបាល ក៏បានផ្តល់ទាំងយានជំនិះជាពិសេសគឺរថយន្តក្រុង ទាំងទឹក ទាំងអាហារ ជូនទាំងសេវាសុខភាព និងការត្រៀមសង្គ្រោះបឋមផ្សេងៗទៀត បានយ៉ាងល្អិតល្អន់ ដែលជាង២០នេះគឺលោកមិនធ្លាប់ជួប។
លោកប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា រយៈពេល១ឆ្នាំមកនេះ តាមការសង្គេតជាក់ស្តែង របស់លោកឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា មន្ទីរការងារនៅទូទាំងប្រទេស បានខ្នះខ្នែងដោះស្រាយវិវាទជូនកម្មករនិយោជិតដោយយកចិត្តទុកដាក់បំផុត។ លោកបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិវាទការងារក្នុងវិស័យកាត់ដេរស្ទើតែមិនមាន។

លោកថ្លែងថា៖«មកដល់បច្ចុប្បន្ននេះយើងឃើញថា មិនមានការធ្វើកូដកម្ម បាតុកម្មអីជាទ្រង់ទ្រាយធំណាមួយនោះទេ បើយើងប្រៀបធៀបកាលពី១០ឆ្នាំមុន គឺមានការធ្វើកូដកម្ម បាតុកម្មនោះច្រើនមែនទែន។យើងឃើញថាមកដល់បច្ចុប្បន្នេះ ប្រមាណ៩៥%ទៅហើយ ដែលយើងមានសុខុដុមរមនានៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ»។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ មើលឃើញថា យន្តការនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ជូនកម្មករនិយោជិតចំពោះបញ្ហាថៅកែរោងចក្ររត់ចោល គឺលឿនរហ័សទាន់ពេលវេលា។
លោកបញ្ជាក់ថា៖«ឃើញមានការដោះស្រាយលឿនមែនទែន បើធៀបទៅនឹងការសង្គេតរបស់ខ្ញុំចំពោះរឿងមុនៗ ដូចច្នេះយើងឃើញទិដ្ឋភាព២ហ្នឹងវាខុសគ្នា បាទខុសគ្នា គឺថាក្រុមការងារបច្ចេកទេសរបស់ក្រសួងការងារឃើញដុតដៃដុតជើង ដោះរឿងលឿនមែនទែន។ ដូចច្នេះខ្ញុំគ្រាន់តែរំពឹងថា case ក្រោយៗទៀតដែលស្រដៀងគ្នាហ្នឹងដែរ សង្ឃឹមថា ក្រសួងការងារបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឬក៏ធ្វើម៉េចពន្លឿនការដោះស្រាយដូចគ្នា ករណីរោងចក្រY&W ឬក៏រោងចក្រ R.G ជាដើម»។

លោក ប៉ាវ ស៊ីណា បានពិនិត្យឃើញថា កាន់តែពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនក្រុមការងាររបស់ខ្លួនទៅកាន់រោងចក្រផ្ទាល់ដើម្បីធ្វើការផ្សព្វផ្សាយឱកាសការងារជូនដល់ កម្មករនិយោជិត ដែលកំពុងស្វែងរកការងារថ្មីធ្វើបន្ទាប់កន្លែងធ្វើការចាស់ត្រូវបិទទ្វារ។
រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា តាមការសង្គេតតាមដានរបស់លោក គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនកម្មករនិយោជិតបានយ៉ាងរហ័ស ធ្វើយ៉ាងណាឱ្យកម្មករនិយោជិតបានទទួលអត្ថប្រយោជន៍តាមច្បាប់ការងារ។

លោកថ្លែងថា៖«វិវាទដែលបានកើតឡើងនៅតាមបណ្តារោងចក្រ ដូចជាថៅកែរត់ចោល ករណីភ្លើងឆេះ ឬក៏គ្រោះមហន្តរាយផ្សេងៗ និងករណីលក្ខខណ្ឌការងារទូទៅ យើងសង្គេតឃើញថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ពន្លឿនគ្រប់នីតិវិធី ធ្វើយ៉ាងណាការពារឱ្យបានអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត»។
លោក សំ សឿន បន្ថែមថា៖«យើងមើលឃើញថា រាល់វិវាទដែលកើតឡើងទាំងអស់ ក្រសួងការងារបានយកចិត្តទុកដាក់ដោះស្រាយវិវាទនេះបានលឿន ហើយមានប្រសិទ្ធភាព មានតម្លាភាព និងយុត្តិធម៌ ដែលធ្វើឱ្យគ្រប់ភាគីអាចទទួលយកបានដោយសប្បាយចិត្ត»។

លោកប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា វិស័យការងារកាន់តែមានភាពរីកចម្រើន បន្ថែមទៀតដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមគោរពច្បាប់ គោរពសិទ្ធិ និងចូលរួមអនុវត្តបាននូវការទំនាក់ទំនងល្អផ្នែកវិជ្ជាជីវៈ ដើម្បីឈានទៅសម្រេចឱ្យបាននូវសហគ្រាស១ជាសហគមន៍សុខសាន្តមួយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ