ព័ត៌មានជាតិ
ព្រះបរមរាជវាំង ប្រាប់ឱ្យអាជ្ញាធរចាត់វិធានការលើអ្នកក្លែងជាខ្សែរាជវង្ស តាមបណ្ដាញទំនាក់ទំនងសង្គម
ក្រសួងព្រះបរមរាជវាំង ចេញមកបញ្ជាក់ថា គេហទំព័រផ្លូវការ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី និងក្រៅពីនេះ ពុំមានប្រព័ន្ធទំនាក់ទំនងសង្គមរបស់ស្ដេចទាំងទ្វេឡើយ។

ការបញ្ជាក់របស់ក្រសួងព្រះបរមរាជវាំងពេលនេះ ក្រោយមានម្ចាស់គណនីតិកតុក (Tik Tok) មួយ បានអះអាងខ្លួនជាអនុជរបស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ដែលមានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស។ ជុំវិញករណីនេះ ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនីតិកតុកនេះ ដែលបានបង្ហោះ ចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។ ក្រសួងព្រះបរមរាជវាំង អះអាងថា បុគ្គលនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ ដោយព្រះបរមរាជវាំងឡើយ។

ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់បន្ថែមថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើតតែមួយព្រះអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលព្រះទិវង្គតតាំងពី ឆ្នាំ២០០៣ មកម៉្លេះ។ ទន្ទឹមនេះ មានតែវេបសាយ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ គឺ
១) https://www.norodomsihamoni.org/ ជារបស់ព្រះករុណ ព្រះមហាក្សត្រនៃកម្ពុជា និង២) គឺ https:// www.norodomsihanouk.info/ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ក្រៅពីវេបសាយ ទាំង ២ខាងនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ។

ក្រសួងព្រះបរមរាជវាំង ក៏បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុតតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ