ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-ទីក្រុងស៊ែមិន មានភូមិសាស្ត្រស្រដៀងគ្នា ការផ្សាយពីសក្តានុពលរវាងគ្នាជារឿងដែលប្រពៃបំផុត
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ខេត្តព្រះសីហនុរបស់កម្ពុជា និងទីក្រុងស៊ែមិនរបស់ចិន មានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ដូច្នេះហើយការផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាព រវាងគ្នានិងគ្នា រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលប្រពៃបំផុត។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការទីក្រុងស៊ែមិន (Xiamen City) នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន ដឹកនាំដោយលោក Wei Keliang ប្រធានគណៈកម្មាធិការ នាថ្ងៃទី២០ ខែសីហា នេះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦៦ឆ្នាំមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលបានត្រួសត្រាយដោយប្រមុខដឹកនាំជំនាន់មុនៗ និងបន្តរក្សាទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ដោយប្រមុខដឹកនាំបច្ចុប្បន្ន បានជំរុញឱ្យភាគីទាំងពីរបន្តកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធស្ទើគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ព្រមទាំងកិច្ចការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
ជាក់ស្តែង លោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការចុះហត្ថលេខា ស្តីពីការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ែមិន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដើម្បីឈានទៅបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រងតំបន់ឆ្នេរ វិស័យកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

លោកឧនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «អាស្រ័យដោយ ខេត្តនិងក្រុងទាំងពីរ មានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ដូច្នេះហើយការផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពល្អៗ រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលប្រពៃបំផុត»។
ស្របពេលជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល ក៏បានយកឱកាសនោះលើកឡើងពីគោលគំនិតនៃកិច្ចសហការបង្កើតតំបន់ពាណិជ្ជកម្ម សេរី (Free Trade Zone) ជូនទៅភាគីចិន ដើម្បីបានជាមូលដ្ឋានយកទៅពិនិត្យលទ្ធភាពផងដែរ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត