Connect with us

ព័ត៌មានជាតិ

៧ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជាង ៥៥០ លើក បណ្តាលឱ្យមនុស្ស​ស្លាប់-របួស ជាង ៥០ នាក់ កើនឡើងជាងឆ្នាំមុន

បានផុស

នៅ

គ្រោះ​អគ្គិភ័យ​ក្នុង​រយៈពេល ៧ ខែ ឆ្នាំ ២០២៤ នេះ បាន​កើត​ឡើង​ជាង ៥៥០ លើក នៅ​ទូទាំង​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ៥០ នាក់ បំផ្លាញ​ផ្ទះ​សម្បែង​ជាង ៥៧០ ខ្នង និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២១ សីហា នេះ​ថា ចាប់ពី​ខែ​មករា រហូតដល់ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៥៥៦ លើក នៅ​ទូទាំង​ប្រទេស បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ៥៧៥ ខ្នង តូប​ផ្សារ ១១៨ តូប ឃ្លាំង​ទំនិញ​ចំនួន ១៥ កន្លែង រោងចក្រ​សិប្បកម្ម​ចំនួន ១៩ កន្លែង អគារ​រដ្ឋបាល ១៣ កន្លែង បង្ក​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ១៤ នាក់ និង​របួស​ចំនួន ៤០ នាក់។

លោក សុទ្ធ គឹមកុលមុនី បាន​បន្ត​ថា ចំណោម​អ្នក​ស្លាប់ និង​បួស​ជាង ៥០ នាក់ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាង​គេ ដោយមាន​អគ្គិភ័យ​កើតឡើង​ចំនួន ៨៩ លើក បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ១០៧ ខ្នង តូប​ផ្សារ​ចំនួន ២០ តូប ឃ្លាំង​ទំនិញ​ចំនួន ៥ រោងចក្រ​សិប្បកម្ម​ចំនួន ៥ កន្លែង ស្លាប់​មនុស្ស​ចំនួន ២ នាក់ និង​របួស​ចំនួន ៩ នាក់។ ក្រៅពី​នេះ នៅ​ខេត្ត​កណ្តាល ស្លាប់ ១ នាក់ ខេត្ត​តាកែវ​ស្លាប់ ១ នាក់ ខេត្ត​ស្វាយរៀង​ស្លាប់ ២ នាក់ ក្រចេះ​ស្លាប់ ១ នាក់ កំពង់ធំ​ស្លាប់ ១ នាក់ កំពង់ឆ្នាំង​ស្លាប់ ១ នាក់ បាត់ដំបង​ស្លាប់ ១ នាក់ សៀមរាប​ស្លាប់ ៣ នាក់ និង​ខេត្ត​ព្រះវិហារ​ស្លាប់ ១ នាក់។

លោក​បាន​បន្ត​ថា តួលេខ​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល ៧ ខែ ដូចគ្នា កាលពី​ឆ្នាំ ២០២៣ កន្លងទៅ ឃើញ​ថា មាន​ការ​កើន​ឡើង ខណៈ ៧ ខែ ឆ្នាំមុន អគ្គិភ័យ​កើតឡើង​ចំនួន ៣០៩ លើក បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ៤២៧ ខ្នង តូប​ផ្សារ​ចំនួន ៦១ តូប ឃ្លាំង​ទំនិញ​ចំនួន ៨ សាលារៀន ១ ខ្នង រោងចក្រ​សិប្បកម្ម​ចំនួន ៨ កន្លែង អគារ​រដ្ឋបាល​ចំនួន ៧ ស្លាប់​មនុស្ស​ចំនួន ២៣ នាក់ និង​របួស​ចំនួន ២៧ នាក់។

បើ​តាម​លោក​ឧត្ដមសេនីយ៍​ឯក នេត វាន់ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដើមចម​ដែល​នាំ​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង បណ្ដាលមកពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់​ភ្លើង​ចំនួន ៣៨,២៤ ភាគរយ និង​ក្ដាប់​មិន​បាន​ចំនួន ២០,២១ ភាគរយ៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម