ព័ត៌មានជាតិ
លោក ស សុខា ថា គ្មានការព័ទ្ធផ្ទះរបស់លោក និងឪពុកលោកដូចការផ្សាយរបស់បុគ្គលទុច្ចរិតឡើយ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ មានការផ្សាយនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ថា អាជ្ញាធរបានព័ទ្ធផ្ទះសម្ដេច ស ខេង និងលោក ស សុខា តាមបបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន តែជុំវិញការផ្សាយនេះ លោក ស សុខា បានប្រកាសច្រានចោល និងបញ្ជាក់ថា មិនមានការព័ទ្ធផ្ទះរបស់លោក និងឪពុកលោក ដូចការផ្សាយនេះឡើយ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាជាតិបាត់ដំបង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែសីហានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បើមានការព័ទ្ធផ្ទះរបស់លោកពិតមែន ប្រហែលជាមិនមានវត្តមានលោក ជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅខេត្តបាត់ដំបងនេះឡើយ ហើយលោកក៏គ្មានឱកាសឈរនិយាយនៅទីនេះដែរ។
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ខាងលើ គឺបន្ទាប់ពីលោកបានឃើញការលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ មានឈ្មោះថា Samdach Seng Rathana 007 ដែលគេស្គាល់ថា គឺជាបុគ្គលប្រឆាំងនៅក្រៅប្រទេស បានសរសេរថា «លោក ស ខេង និងលោក ស សុខា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកការលើកឡើងរបស់បុគ្គលរូបនេះ ថា ជាទង្វើទុច្ចរិត ស្មោកគ្រោក និងមិនអាចទទួលយកបានឡើយ ដែលតែងព្យាយាមប្រើសកម្មភាពញុះញង់ ធ្វើឱ្យមានការភាន់ច្រឡំមកលើក្រុមគ្រួសាររបស់លោក ពិសេសក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ជាដើម។ លោក ស សុខា បានផ្ដាំឱ្យបុគ្គលទាំងនោះ បញ្ឈប់ជាបន្ទាន់នូវទង្វើទុច្ចរិតដដែលៗនេះ ក្នុងចេតនាឱ្យគណបក្សមួយ ឬក្រុមគ្រួសារមួយជល់គ្នាបែបនេះ គ្មានអ្វីជាផលចំណេញឡើយ មានតែភាពបែកបាក់ ហើយទៅមុខ នាំកម្ពុជាពាក់មុខយក្សដាក់គ្នាទៅវិញ។
ជាថ្មីម្ដងទៀត លោក ស សុខា បានអះអាងថា អ្វីដែលក្រុមប្រឆាំងកំពុងលើកឡើងនេះ គឺជាការមិនពិតឡើយ។ លោក ក៏បានបង្ហាញពីភាពនឿយហត់នឹងការឆ្លើយតបដដែលៗជាមួយនឹងក្រុមប្រឆាំងទាំងនេះផងដែរ។

គួររម្លឹកដែរថា ម្សិលមិញ ពោលគឺនៅថ្ងៃទី២០ ខែសីហា អ្នកនាំពាក្យនៃខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ក៏បានចេញមកប្រកាសបដិសេធចំពោះការលើកឡើងថា «សម្តេច ស ខេង នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង»។ ប៉ុន្តែ អ្នកនាំពាក្យ បញ្ជាក់ថា សម្ដេច ស ខេង គ្មានមហិច្ឆតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីឡើយ។ ផ្ទុយទៅវិញ សម្ដេចនៅតែគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ