Connect with us

ព័ត៌មានជាតិ

មិនទុកឱ្យមានទេ! អាជ្ញាធរខេត្តសៀមរាប បន្តចុះបង្ក្រាបការនេសាទនៅក្នុងរដូវហាមឃាត់ក្នុងតំបន់បឹងទន្លេសាប

បានផុស

នៅ

កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប បានសហការគ្នាបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប ក្នុងគោលបំណងដើម្បីធ្វើការណែនាំដល់ប្រជានេសាទ កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផល និងធ្វើយ៉ាងណាឲ្យផលត្រីកើនឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស ម៉ាប់ នាយរងរដ្ឋបាលផ្នែកជលផលដំដែក បានឲ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្លាំងផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងសហគមន៍នេសាទមាត់ខ្លា បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅដែននេសាទសហគមន៍មាត់ខ្លា និងសហគមន៍ស្ទឹងជ្រៅចំណុចប្រាំបីមុំ កាប់ចិន អន្លង់អណ្តើក ដោយបានកាប់បំផ្លាញចោលឧបករណ៍លបលូដែលមានរបាំងសាច់អ៊ួនក្រឡាតូចជាង៣សង់ទីម៉ែត្រ និងឧបករណ៍ស្បៃមុង និងឧបករណ៍ឈ្នុកខុសច្បាប់នៅនឹងកន្លែង។ ឧបករណ៍ទាំងនោះ រួមមាន ១.ឧបករណ៍ ប- ក្បាល លបលូចំនួន០៥គ្រឿង- របាំងសាច់អួនក្រឡាតូចជាងបីសង់ទីម៉ែត្រប្រវែង ៦០០ម៉ែត្រ ចម្រឹងចំនួន ២០០ ដើម។ ២. ឧបករណ៍ស្បៃមុង-ក្បាលស្បៃមុង ចំនួន១០គ្រឿង-របាំងស្បៃមុង ប្រវែង៥០០ម៉ែត្រ.ចម្រឹង ចំនួន១០០ដើម និង៣.ឧបករណ៍ឈ្នុក-កាប់បង្គោលឈ្នុកចំនួន៣កន្លែង ស្មើ១២ដើម-លែងកូនត្រីចម្រុះចំនួន៤០គីឡូក្រាម។មានកូនត្រីប្រា កូនត្រីរៀលកូនត្រីរ៉ស់ កូនត្រីឆ្លាំងនិងកូនត្រីកញ្ចុះ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤នេះថា ជារឿយៗ ក្រុមការងារចម្រុះ បានបើកយុទ្ធនាការចុះទៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ដែននេសាទទាំងអស់នៅជាប់បឹងទន្លេសាប ដោយចាប់ផ្ដើមចុះអនុវត្តពីចំណុចសង្កាត់ចុងឃ្នៀស ឃុំកំពង់ភ្លុក ឃុំកំពង់ឃ្លាំង និងឃុំអន្លង់សំណរ ដែលជាតំបន់នៅជាប់មាត់បឹងទន្លេសាប។

លោក ទា គឹមសុទ្ធ បានឱ្យដឹងទៀត ការងារសំខាន់ គឺដើម្បីធ្វើការអប់រំសហគមន៍នេសាទផង និងដើម្បីដាស់ស្មារតីមិនឱ្យគាត់នេសាទខុសច្បាប់ ហើយប្រសិនបើមិនចុះទៅបង្ក្រាបទេ គាត់ចេះតែហ៊ាននេសាទលើសពីកម្រិតដែលកំណត់ជូន។ ដូច្នេះ វាអាចនឹងបាត់បង់ជីវចម្រុះទាំងអស់ក្នុងបឹងទន្លេសាប។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តសៀមរាប ក៏បានជំរុញឲ្យមន្ត្រីជលផលក៏ដូចជាអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ  និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម