Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ចាត់ទុកការផ្សាយថាសម្ដេច ស ខេង ត្រូវបានឃុំខ្លួនក្នុងផ្ទះ ជាការញុះញង់ បម្រើឱ្យទង្វើទុច្ចរិតរបស់ក្រុមប្រឆាំង

បានផុស

នៅ

ការផ្សាយថា សម្ដេចក្រឡាហោម ស ខេង ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ជាព័ត៌មានមិនពិត មានចរិតញុះញង់ ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ក្រុមប្រឆាំង ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ នេះជាការអះអាងរបស់អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ មានគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Samdach Seng Ratana 007 បានផ្សព្វផ្សាយព័ត៌មានដោយបានសរសេរថា៖ «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV…»។

ប៉ុន្តែ អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានចេញមកបដិសេធ និងចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ ជាការបំផ្លើសដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យទាក់ទងជំហររបស់សម្តេចក្រឡាហោមចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្ដីបដិសេធ នាព្រឹកថ្ងៃទី២១ សីហានេះ យល់ឃើញថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសតែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងនេះក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តរក្សាបាន យ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន។

អ្នកនាំពាក្យ ក៏បានរម្លឹកពីសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ ដែលបានគូសបញ្ជាក់រួចហើយ និងក៏បានអំពាវនាវផងដែរដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាបលរដ្ឋទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជានៃល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥៧ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

Sokha Hotels

ព័ត៌មានពេញនិយម