Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា បន្តអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់ឡើងវិញ​ជាបន្តបន្ទាប់

បានផុស

នៅ

លោក​អភិបាល​ខណ្ឌ ៧ មករា បាន​បន្ត​យកចិត្តទុកដាក់​ពី​បញ្ហា​ផ្លូវ​ខូច ជង្ហុក​សំបុក​មាន់ តាម​ដង​ផ្លូវ​តូច-ធំ ក្នុង​មូលដ្ឋាន ត្រូវ​ជួសជុល​ផ្លូវ អ៊ុត​កៅស៊ូ ឡើងវិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​លើក​សោភ័ណភាព​តាម​ដង​ផ្លូវ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ ២០២៤ នេះ ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ថេង សុថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ៧ មករា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រួត​ពិនិត្យ​មើល និង​ដាក់​គ្រឿងចក្រ​រៀបចំ​ជួសជុល​ផ្លូវ អ៊ុត​កៅស៊ូ ក្នុង​គម្រោង​របស់​រដ្ឋបាល​ខណ្ឌ។

លោក ប៉ែន ធឿន ប្រធាន​សាធារណការ និង​ដឹកជញ្ជូន​ខណ្ឌ ៧ មករា បាន​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ត្រូវ​ជួសជុល និង​អ៊ុត​កៅស៊ូ​ឡើង​វិញ​នេះ នៅ​កំណាត់​ផ្លូវ​លេខ ១៦៤ ជាប់​របង​សាលារៀន​បាក់​ទូក ចាប់ពី​ផ្លូវ​លេខ ១៦៩ ដល់​ផ្លូវ​លេខ ១៣៩ មាន​ប្រវែង ៣៦៧ ម៉ែត្រ ទទឹង ៧.៨ តឹក កម្រាស់ ៥ ហ៊ុន អ៊ុត​កៅស៊ូ​ប្រភេទ AC ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​អូរឫស្សី​ទី ៣ និង​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​តែងតែ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ មាន​ភាព​រីករាយ សប្បាយចិត្ត និង​សាទរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ ៧ មករា ដែល​តែង​យកចិត្តទុកដាក់​ពី​ផល​លំបាក​របស់​ពួកគាត់ គិតគូរ​តាំងពី​ការ​ធ្វើ​ដំណើរ ការ​រស់នៅ និង​សុខ​សុវត្ថិភាព។

ក្នុង​នោះ​ដែរ លោក ថេង សុថុល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ៧ មករា បាន​ប្រាប់​ថា ដោយ​មាន​ការ​ណែនាំ​ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំង ១៤ ខណ្ឌ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ពី​បញ្ហា​ផ្លូវ​ខូច ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ជាដើម។ ដូច្នេះ អាជ្ញាធរ​ខណ្ឌ ៧ មករា បាន​សង្កេត​ឃើញ​ថា កំណាត់​ផ្លូវ​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ខណ្ឌ ៧ មករា មាន​សភាព​ខូចខាត កៅស៊ូ​ស្ដើង​ខូច ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ដាក់​ក្នុង​គម្រោង​ជួសជុល​ឡើងវិញ ដោយ​តាម​ស្ថានភាព ចំណុច​ខូច​ច្រើន អ៊ុត​កៅស៊ូ​ប្រភេទ AC ឡើងវិញ ចំណុច​ខូច​បន្តិចបន្តួច ជួសជុល​សំបុក​មាន់។

លោក​អភិបាល បន្ត​ទៀត​ថា សូម​ក្រុមហ៊ុន​ទទួល​វិនិយោគ ត្រូវ​គិតគូរ​ឲ្យ​បាន​ខ្ពស់​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​កំណាត់​ផ្លូវ​មាន​ការដ្ឋាន។ ជាពិសេស​ត្រូវ​ធ្វើ​តាម​លក្ខណៈ​បច្ចេក​ទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​គុណភាព​ស្តង់ដារ។

ជា​ចុងក្រោយ លោក​អភិបាល ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ និង​បញ្ចេញ​សំរាម​តាម​ម៉ោង​កំណត់ ជៀសវាង​ទុក​ដាក់​គ្មាន​សណ្ដាប់ធ្នាប់ ពេល​មាន​ភ្លៀង​ធ្លាក់ ហូរ​អណ្ដែត ចូល​ប្រព័ន្ធ​លូ បង្ក​ការ​កកស្ទះ​ប្រព័ន្ធ​ទឹក៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៦ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម