Connect with us

ព័ត៌មានជាតិ

តើការក្លែងខ្លួនជាសែស្រឡាយរាជវង្ស ចាត់ទុកជាការប្រមាថដល់ព្រះមហាក្សត្រដែរ ឬទេ?

បានផុស

នៅ

កាលពីពេលថ្មីៗនេះ មានម្ចាស់គណនីតិកតុក (Tik Tok) មួយ បានអះអាងខ្លួនជាអនុជរបស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ដែលមានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស។ ជុំវិញករណីនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនីតិកតុកនេះ ដែលបានបង្ហោះ ចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព្រះបរមរាជវាំង អះអាងថា បុគ្គលនេះ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ដូច្នេះ តើការក្លែងបន្លំខ្លួនជាអនុជរបស់ព្រះមហាក្សត្រ ចាត់ទុកជាទង្វើដែលធ្វើឱ្យប៉ះពាល់ និងជាការប្រមាថដល់អង្គព្រះមហាក្សត្រដែរ ឬទេ?

តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែ ទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាប្រមុខរដ្ឋមួយជីវិត។ មាត្រា៧នេះ ថែមទាំងកំណត់ថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ចំណែក មាត្រា៤១ នៃច្បាប់នេះបានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ប៉ុន្តែ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

ដោយឡែក ច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបានធ្វើវិសោធនកម្មដោយបន្ថែមមាត្រា៤៣៧ (ស្ទួន)វិញ បានកំណត់ថា ចំពោះការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាវាចា កាយវិការ សំណេរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ២លាន​រៀល ទៅ ១០លានរៀល។ ចំពោះ នីតិបុគ្គល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០​លាន​រៀល ព្រមទាំងទោសបន្ថែមផ្សេងទៀត ក្នុងករណីរកឃើញមានជាប់ពាក់ព័ន្ធពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

យ៉ាងណាក៏ដោយ ចំពោះករណីខាងលើនេះ នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ ប៉ុន្តែ ក្រសួងព្រះបរមរាជវាំង បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុតតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤៧ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម