ព័ត៌មានជាតិ
៣ថ្ងៃបន្ទាប់ពីសម្ពោធសាខា ប ស ស នៅផ្សារទំនើប អ៊ីអន សែនសុខ មានពលរដ្ឋ៣០០នាក់ មកទទួលសេវា
រយៈពេល៣ថ្ងៃមកនេះ បន្ទាប់ពីបើកសម្ពោធជាផ្លូវការសាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី និងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មានសមាជិក ប.ស.ស. សរុបប្រមាណជា ៣០០នាក់ បានមកទទួលសេវារបស់បេឡាជាតិសន្ដិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការមកធ្វើប័ណ្ណសមាជិក ប.ស.ស. និងដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភផ្សេងៗ។

ក្នុងឱកាសថ្ងៃចុងក្រោយនៃពិធី លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក៏បានអនុញ្ញាតឱ្យ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម ចូលរួមជាវាគ្មិនធ្វើបទបង្ហាញលើអត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សិស្ស និស្សិត តំណាងសហគ្រាស គ្រឹះស្ថាន ដែលមកចូលរួមផងដែរ។
សូមបញ្ជាក់ជូនថា សម្រាប់ប្រជាពលរដ្ឋ និងសាធារណជន ចាប់ពីពេលនេះតទៅ អាចអញ្ជើញមកទទួលសេវារបស់បេឡាជាតិសន្ដិសុខសង្គម ដែលមានដូចជា ធ្វើប័ណ្ណសមាជិក ប.ស.ស. , ដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល, ដាក់ឯកសារស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ, ប្រាក់បំណាច់មាតុភាព, ដាក់ឯកសារហានិភ័យការងារ និងស្នើសុំលិខិតព្យាបាលបន្ដបាន នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ទី២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់៕
អត្ថបទ៖ សុខា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ