ព័ត៌មានជាតិ
ថតវីដេអូខ្លីក្រោម ៣ នាទី មានសមត្ថភាពអាចប្រកួតកម្មវិធី “មាតុភូមិខ្ញុំ-ឆ្នេរស្អាត និងព្រែកស្អាតឆ្នាំ ២០២៤”
ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពលតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំការប្រកួតផលិតវិដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ-ឆ្នេរស្អាត និងព្រែកស្អាត ឆ្នាំ២០២៤” ដើម្បីបំផុសឲ្យអ្នកចូលចិត្តស្រលាញ់ការថតវីដេអូ អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណះក្នុងការចូលរួមការពារនិងថែរក្សាឆ្នេរនិងព្រែកដ៍ស្រស់ស្អាតនិងដ៍មានសក្តានុពលរបស់ប្រទេសកម្ពុជា។

ដោយបែងចែកជាពីរផ្នែកមានផ្នែក Digital (ទូទៅ) និង Cinematic (អាជីព) រាល់វីដេអូដែលបេក្ខជនដាក់ប្រកួតប្រជែង ត្រូវអនុវត្តតាមគោលការណ៍ដូចខាងរក្រោម៖
-ត្រូវមានរយៈពេលមិនលើសពី ៣ នាទី
–ផ្ដោគទៅលើទេសភាពធនធានធម្មជាតិនៃតំបន់ឆ្នេរនិងព្រែក
–ផ្ដោតទៅលើសកម្មភាពកម្សាន្តទេសចរណ៍
–ផ្ដោតទៅលើភាពស្អាត សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃសហគមន៍
–ផ្តោតទៅលើអរិយធម៌ និងទំនៀមទំលាប់នៃការរស់នៅរបស់ប្រជាជនក្នុងសហគមន៍
– ផ្តោតទៅលើការធ្វើបដិសណ្ឋារកិច្ច
– ផ្ដោតទៅលើផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ក្នុងតំបន់ឆ្នេរនិងព្រែក
– ផ្តោតទៅលើម្ហូបអាហារក្នុងតំបន់
– បង្កប់នូវខ្លឹមសារអប់រំ ផ្សព្វផ្សាយ ថែរក្សាបរិស្ថាននិងធនធានធម្មជាតិ និងលើកស្ទួយវិស័យទេសចរណ៍
បើតាមគណៈកម្មការរៀបចំកម្មវិធី រាល់វិដេអូខ្លីដែលបេក្ខជនផលិត ត្រូវផុសនៅលើគណនីហ្វេសបុក និង Tiktok របស់ខ្លួនជាសាធារណៈ (Public Post) រួមទាំងត្រូវភ្ជាប់នូវគំរូស្តង់ដា Hashtag ទាំងប្រាំមួយមាន #videocompetition, #beachandstream, #tourismcambodia, #coastalzone, #beachsofcambodia, #cambodiabay។
គណៈកម្មការនឹងវាយតម្លៃដាក់ពិន្ទុ រួមទាំងពិន្ទុមួយចំណែកបានពីការបោះឆ្នោតគាំទ្រពីមហាជនតាមបណ្តាញសង្គម។ បើតាមគណៈកម្មការរៀបចំកម្មវិធី កាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៤៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ