Connect with us

ព័ត៌មានជាតិ

ត្រឹម ២០ សីហា ប.ស.ស មានសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជិត ៥០ ម៉ឺននាក់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២១ សីហា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៤ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន ៤០៤ ៤៥៧ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប.ស.ស មាន​ចំនួន ៨៧ ៩០៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ជាមួយ​គ្នានេះដែរ ប​.​ស​.​ស​. បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​“​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ៥ ០៨៨ លើក ឱ្យទទួល​ព័ត៌មាន​អំពី​ការអនុវត្ត​កម្មវិធី​ថ្មី​នេះ ដល់​ប្រជាជន​ប្រមាណ ១,៤ លាន​នាក់។

លោក​បាន​បន្តទៀតថា ទន្ទឹមនឹងនេះ ចាប់ពី​ដើមឆ្នាំ​ ២០២៤ រហូតដល់​ថ្ងៃទី​ ២០ ខែសីហា ឆ្នាំ​ ២០២៤ នេះ ប​.​ស​.​ស​. បាន​ចុះឈ្មោះ​សមាជិក​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ថ្មី​បាន​ចំនួន ៣០០ ១៦៧ នាក់ និង​មាន​អ្នក​ទៅ​ប្រើប្រាស់​សេវា​សរុប​ចំនួន ៣៨១ ៣២២ ដង និង​ចំណាយ​តាវកាលិក​អស់​ទឹកប្រាក់​ប្រមាណ ២៥ ៩៣១ លាន​រៀល។

លោក កត្តា អ៊ន បាន​បន្ថែមថា គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ ​២០២៤​ នេះ​ ប​.​ស​.​ស​. បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​សរុប​ចំនួន​ ១ ៥៧៣​ កន្លែង ​ក្នុងនោះ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​មាន​ចំនួន ​១ ៤២០​ កន្លែង​ និង​មូលដ្ឋាន​ឯកជន​មាន​ចំនួន ១៥៣ កន្លែង ដោយ​មាន​អ្នក​ទៅ​ទទួល​សេវា​សរុប​ចំនួន ១៩,០២២,៤៦៨ ករណី។

គិត​ត្រឹម​បំណាច់​ខែ​កក្កដា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ មាន​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់​ហើយ នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​មាន​ចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប​.​ស​.​ស ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១ ៦៤៣ ៩៨៧ នាក់។ ការ​ចូល​ជា​សមាជិក ប​.​ស​.​ស​. នឹង​ទទួល​បាន​ការ​រ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​រហូតដល់​ជាសះស្បើយ និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ។ រ៉ាប់រង​លើ​សេវា​ថែទាំ​សុខភាព មុន និង​ក្រោយ​សម្រាល សេវា​ថ្លៃ​សម្រាល ជាមួយ​នឹង​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% នៃ​ប្រាក់ឈ្នួល​ជាប់​ភាគទាន​ប្រចាំថ្ងៃ​រយៈពេល ៩០ ថ្ងៃ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​បន្ថែម ពី​រាជរដ្ឋាភិបាល។ ប្រសិនបើ​អ្នក​មាន​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ នោះ​ ប​.​ស​.​ស​. នឹង​ធានារ៉ាប់រង​លើ​សេវា​សង្គ្រោះ​បន្ទាន់​, ការ​ព្យាបាល​ និង​ថែទាំ​,​ផ្ដល់​ប្រាក់​ឧបត្ថម្ភ រួម​ទាំង​អត្ថប្រយោជន៍ របប​សន្តិសុខ​សង្គម​ផ្សេងៗ​ ជាច្រើន​ទៀត ស្របទៅតាម​ច្បាប់ ស្តីពី​របប​សន្តិសុខ​សង្គម។

ចំពោះ​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស ទទួល​បាន​ដោយ​ចំណាយ​ត្រឹម ១៥ ៦០០ រៀល ​ក្នុង ​១​ ខែ​ តាមរយៈ​គោលនយោបាយ​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ប្រកាស​ដាក់​ចេញ​កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ​ឆ្នាំ​ ២០២៣​ កន្លងទៅនេះ។ ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​សំខាន់ៗ​ រួមមាន​ ទី​១.​ការទទួលបាន​សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និង​ថែទាំ​។ ទី​២.​ការទទួលបាន​ប្រាក់​បំណាច់​មាតុភាព និង​ ទី​៣.​ការទទួលបាន​ប្រាក់​វិភាជន៍​បូជាសព​។ បន្ថែម​ពី​នេះ សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក​ ប​.​ស​.​ស ទាំងអស់ អាច​ពិនិត្យ​ពិគ្រោះ​យោបល់ និង​ព្យាបាល​ជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​ជា​ដៃគូ ប​.​ស​.​ស ទូទាំង​ប្រទេស ដោយ​ឥតគិតថ្លៃ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥៧ នាទីutes មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ឆ្នាំ២០២៤ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសព្រោះគ្រោះថ្នាក់ចរាចរណ៍បានថយចុះ បើធៀបនឹងឆ្នាំ២០២៣

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថានជឿជាក់ថា ៥ ឆ្នាំទៀត កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិក

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ព័ត៌មានជាតិ២៤ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម