ព័ត៌មានជាតិ
ស្ថានទូតរំឭកកុំឲ្យមហាជនជឿពាក្យចចាមអារ៉ាមរឿងជនជាតិចិនឆ្លងកូវីដស្លាប់
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រាប់កុំឲ្យមហាជនជឿលើពាក្យចចាមអារាម ទាក់ទងករណីជនជាតិចិនម្នាក់ដែលបានស្លាប់ ខណៈកំពុងដាក់ព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនស្តីពីមរណភាពរបស់ពលរដ្ឋចិនកាលពីថ្ងៃទី៤ ខែមីនា នៅមណ្ឌលចត្តាឡីស័កព្រែព្នៅ។
បើតាមស្ថានទូត កាលពីថ្ងៃទី៤ ខែមីនា មានវីដេអូខ្លីៗ ជាច្រើនបានផ្សព្វផ្សាយតាមអ៊ិនធឺណិត ដែលឆ្លុះបញ្ចាំងពីការស្លាប់ភ្លាមៗរបស់ពលរដ្ឋចិននៅមជ្ឈមណ្ឌលព្យាបាលជំងឺរលាកសួតថ្មីមួយ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ស្ថានទូតបន្តថា មានអ្នកខ្លះគិតថា គាត់ស្លាប់ដោយសារការព្យាបាលមិនបានល្អ។

បន្ទាប់ពីបានដឹងអំពីរឿងនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានទាក់ទងទៅក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសុខាភិបាល និងនាយកដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យភាគីកម្ពុជាស្វែងរកមូលហេតុនៃការស្លាប់ឲ្យបានឆាប់បំផុត។
ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំអ្នកជំនាញ ដើម្បីស៊ើបអង្កេតរកមូលហេតុ នៃការស្លាប់របស់គាត់ ហើយបានរកឃើញថា មានកំហាប់ថ្នាំមេតំហ្វេតាមីនខ្ពស់នៅក្នុងទឹកនោមរបស់អ្នកស្លាប់ ហើយក្រុមអ្នកជំនាញជឿជាក់ថា គាត់បានស្លាប់ដោយសារជំងឺរលាកសួត ដោយសារគាត់ប្រើថ្នាំមេតំហ្វេតាមីនច្រើនពេកបណ្តាលឱ្យគាំងបេះដូង។

ស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ពលរដ្ឋចិន និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងបានសន្យាជួយក្រុមគ្រួសារ ដោះស្រាយបញ្ហាដែលពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ស្ថានទូបានរំលឹកជាថ្មីម្តងទៀតយ៉ាងឱឡារិកដល់មនុស្សគ្រប់គ្នាថា មិនត្រូវផ្សព្វផ្សាយ ឬជឿលើពាក្យចចាមអារាមឡើយ។ ជនជាតិចិនម្នាក់ឈ្មោះ ឡាយ ប៊ីនស៊ាង (Lay Binxiang) ភេទប្រុស អាយុ៣៤ ឆ្នាំ បានស្លាប់នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅអំឡុងពេលទទួលការព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសជនជាតិចិននេះ មានទីកន្លែងកំណើត ខេត្តហ្វ៊ូជាន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EH5340113 ស្ម័គ្រនៅសណ្ឋាគារ ខូល័រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសជនជាតិចិននេះ បានចូលមកដល់ប្រទេសកម្ពុជា (ខេត្តព្រះសីហនុ) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយបានយកសំណាកធ្វើតេស្តជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយពីធ្វើតេស្តបានចេញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រែកព្នៅនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលបញ្ជាក់ថា ជនជាតិចិនរូបនោះជាមនុស្សជក់បារីច្រើន ហើយមុនពេលស្លាប់អ្នកជំងឺ បាននិងកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រែកព្នៅ ដោយមានលទ្ធផលវិភាគវត្ថុសំណាក់មានវិជ្ជមានជំងឺកូវីដ-១៩ ដោយមិនមានរោគសញ្ញា។
ក្រោយពីក្រុមការងារកោសលវិច្ច័យបានពិនិត្យសាកសពនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឃើញថា មានសារធាតុអំហ្វេតាមីនខ្ពស់។ ដូច្នេះបុគ្គលនេះបានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។
បើតាមសេចក្តីសន្និដ្ឋានបញ្ជាក់ថា “អ្នកជំងឺទទួលមរណភាពភ្លាមៗ ដោយសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្ដាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង”៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព