Connect with us

ព័ត៌មានជាតិ

អគ្គរាជទូត ប្រាប់ពលរដ្ឋខ្មែរនៅកូរ៉េ ប្រញាប់មកធ្វើលិខិតឆ្លងដែនថ្មី ខណៈជិតផុតថ្ងៃកំណត់

បានផុស

នៅ

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ ប្រញាប់មកស្នើធ្វើលិខិតឆ្លងដែនថ្មី ខណៈការផ្ដល់ជូននេះ នឹងបញ្ចប់នៅចុងសប្ដាហ៍នេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្សី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ សូមមេត្តារួសរាន់មកស្នើសុំលិខិតឆ្លងដែនថ្មី ដោយសារសេវានេះ នឹងបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ សប្តាហ៍នេះហើយ»

លោកស្រីឯកអគ្គរាជទូត បានបញ្ជាក់ឱ្យដែរថា សេវាស្នើធ្វើលិខិតឆ្លងដែនថ្មីនេះនឹងមិនមានធ្វើទៀតទេនៅថ្ងៃមុខ ប្រសិន​បើប្រជាពលរដ្ឋដែលមានបំណងធ្វើលិខិតឆ្លងដែនថ្មី នៅថ្ងៃអនាគត ត្រូវទៅធ្វើនៅនាយកដ្ឋានអត្តសញ្ញាណកម្ម ឬសាខានានានៅប្រទេសកម្ពុជាដោយផ្ទាល់ ព្រោះតម្រូវឱ្យមានការថតរូប និងផ្តិតខ្ចៅដៃដោយផ្ទាល់។

ជាការកត់សម្គាល់ កន្លងមក ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យក្រសួង-ស្ថាប័ន ក៏ដូចជាភាគីពាក់ព័ន្ធ រៀបចំទីតាំងធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសមានការលំបាកធ្វើដំណើរមកកម្ពុជាក្នុងការធ្វើលិខិតឆ្លងដែន ដែលសេវានេះ បានបើកឱ្យដំណើរការ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលមានរយៈពេល ៨ខែ។

ជាថ្មីម្តងទៀត តាងនាមប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង លោកស្រីឯកអគ្គរាជទូត ជ្រឹង បុទុមរង្សី បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងរៀបចំឱ្យមានសេវាស្នើសុំលិខិតឆ្លងដែនថ្មីជូនប្រជាពលរដ្ឋនៅកូរ៉េ អស់រយៈពេល៨ខែនេះ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ៕  អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម