Connect with us

ព័ត៌មានជាតិ

យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៥ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៤ នេះ មាន​អ្នក​ចុះឈ្មោះ​ចូលរៀន​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដោយ​ឥតគិតថ្លៃ ប្រមាណ​ជាង ៥ ម៉ឺន​នាក់ ក្នុង​នោះ​មាន​សិស្ស​កំពុង​សិក្សា​ជាង ២ ម៉ឺន ៣ ពាន់​នាក់ សិស្ស​បញ្ចប់​ការ​សិក្សា​ជិត ៤ ពាន់​នាក់ ក្នុង​នោះ​សិស្ស​មាន​ការងារ​ធ្វើ​ជាង ១ ៧០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២១ សីហា នេះ​ថា កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់ នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ និង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ទី ១ កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ហើយ​គិត​ត្រឹម​ថ្ងៃទី ២០ ខែ​សីហា ឆ្នាំ ២០២៤ នេះ មាន​អ្នក​ចុះឈ្មោះ​ចូល​រៀន​ចំនួន ៥២ ៤០៦ នាក់​, សិស្ស​កំពុង​សិក្សា​ចំនួន ២៣ ២១៦ នាក់ (​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ងាយ​រង​ហានិភ័យ​ចំនួន ៩ ៣៩៩ នាក់​) និង​សិស្ស​បាន​បញ្ចប់​ការសិក្សា​មាន​ចំនួន ៣ ៩១១ នាក់ (មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ងាយ​រង​ហានិភ័យ​ចំនួន ១ ៩១៣ នាក់​) ក្នុង​នោះ សិស្ស​បាន​ចុះ​កម្មសិក្សា​មាន​ចំនួន ៤ ២៦១ នាក់ (​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ងាយ​រង​ហានិភ័យ​ចំនួន ២១៤៥ នាក់​) ហើយ​ទទួល​បាន​ការងារ​ធ្វើ​មាន​ចំនួន ១ ៧៣៨ នាក់ (​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ងាយ​រង​ហានិភ័យ​ចំនួន ៨៨៧ នាក់​)។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​យុវជន​មកពី​គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​ទូទៅ ចុះឈ្មោះ​ចូលរៀន​ជំនាញ​ឱ្យបាន​ច្រើន​បន្ថែមទៀត​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារការងារ នាពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​។ ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចូលរៀន​មិន​ត្រឹមតែ​អត់​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ២៨ ម៉ឺន​រៀល​ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ពេល​កំពុង​សិក្សា ៤ ខែ ទៀត​ផង។ រីឯ​យុវជន​មកពី​គ្រួសារ​ធម្មតា ក៏​អាច​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ​ដែរ​ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នោះ​ទេ។

លោក​បាន​បន្ថែមថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត ​ក្រសួង​បាន​រៀបចំ​វិស័យ​ចំនួន ១០ និង​ជំនាញ​អាទិភាព​ចំនួន ៤៥​ មុខជំនាញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត និង​អាច​ប្រកបមុខរបរ​ការងារ​សម្រាប់​ចិញ្ចឹមជីវិត​ដែល​ជំនាញ​ទាំងនោះ​រួមមាន​ការដំឡើង​ដំបូល ,​ការថែទាំ និង​ជួសជុល​ទោចក្រយានយន្ត​,​ការថែទាំ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​,​ការដំឡើង និង​ថែទាំ​បណ្ដាញ​កុំព្យូទ័រ​,​ការដំឡើង និង​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​,​ការងារ​ការិយាល័យ​ជួរមុខ និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ,​សំណង់ អគ្គិសនី និង​ថាមពល ,​អេឡិចត្រូនិក , កម្មន្តសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត , ធុរកិច្ច​ និង​ព័ត៌មានវិទ្យា​, សេវាកម្ម , បរិក្ខារ​ត្រជាក់ និង​កម្តៅ ,​ទេសចរណ៍ , និង​កសិកម្ម​និង ក​សិ​-​ឧស្សាហកម្ម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម