Connect with us

ព័ត៌មានជាតិ

លោក កែវ រតនៈ៖ ខេត្តពោធិ៍សាត់ អភិវឌ្ឍន៍ហៅមិនឮ ក្រោយសម្ដេចតេជោ ដាក់ចេញនយោបាយឈ្នះ-ឈ្នះ

បានផុស

នៅ

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោក កែវ រតនៈ បានអះអាងថា ខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគខាងនៃប្រទេសកម្ពុជា ប្រែមុខប្រែមាត់ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ស្ពាន ពោលគឺអភិវឌ្ឍន៍ហៅមិនឮ ក្រោយសម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនយោបាយឈ្នះ-ឈ្នះ។ លោករដ្ឋមន្ត្រីក្រសួងរ៉ែ លើកឡើងដូច្នេះ ក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានមកពី៣៧ស្ថាប័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបសំណួរអ្នកកាសែត លោក កែវ រតនៈ ឆ្លើយពន្យល់ដូច្នេះ៖«ការរីកចម្រើនពី៧៩ មក៩៨ (ពីឆ្នាំ១៩៧៩ មកដល់១៩៩៨) មួយកម្រិតធំ​ ប៉ុន្តែចាប់ពីនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីលើកទី១​ ក្នុងរយៈពេលជាង៥០០ឆ្នាំនេះ គឺបើប្រៀបពីឥឡូវ មកដល់ឆ្នាំ២០២៤នេះ  គឺការីកចម្រើនហៅមិនឮទេ»

លោកពន្យល់ដោយលើកជាឧទាហរណ៍ ថា កាលពីអតីតកាលប្រសិនបើអ្នកកាសែត ក៏ដូចជាអ្នកដំណើរធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ គឺខេត្តជាប់ព្រំដែនថៃមួយនេះ គឺគ្មានហាងទំនើបលក់ទំនិញទេ គ្មានរោងចក្រឡើយ ប៉ុន្តែបច្ចុប្បន្នខេត្តមួយនេះមានហាងទំនើបលក់ទំនិញជាច្រើនប្រភេទ។

លោករដ្ឋមន្ត្រី លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការរៀបចំប្លង់ដី ការបម្រើសេវាសាធារណៈ សាលារៀន មណ្ឌលសុខភាព សុទ្ធតែរុញឱ្យទៅដល់មូលដ្ឋានកាន់តែកៀកនឹងប្រជាពលរដ្ឋ។ សម្រាប់លោក កែវ រតនៈ អ្នកដែលលើកឡើងថា ខេត្តពោធិ៍សាត់ គ្មានការរីកចម្រើន អ្នកនោះគឺពាក់វែនតាខ្មៅមើលខេត្តពោធិ៍សាត់។

លោក កែវ រតនៈ សង្កត់ធ្ងន់ដូច្នេះ ៖« បើអ្នកណាថាអត់មានការរីកចម្រើន ដើរថយក្រោយ អាហ្នឹងមានតែគាត់ខ្វាក់ភ្នែក  ឬមួយក៏គាត់មានភ្នែកភ្លឺហើយប្រឹងងងិត»។

នយោបាយឈ្នះ ឈ្នះ គឺនយោបាយដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូរជម្លោះ។

តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ​​ ហ៊ុន​ សែន នេះ សង្គ្រាមដណ្ដើមអំណាច បែងចែកទឹកដីរវាងពូជសាសន៍ខ្មែរដែលអូសបន្លាយរយៈពេលជាង៥០០ឆ្នាំ ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ១៩៩៨។

ជាង២៥ឆ្នាំ ក្រោមម្លប់សន្តិភាព មានឱកាសអភិវឌ្ឍន៍ប្រទេស បង្កើតបានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដូចជាផ្លូវជាតិ ស្ពាន ស្ពានអាកាស ស្ពានឆ្លងទន្លេ រោងចក្រ អគារខ្ពស់ៗជាច្រើនកន្លែង មន្ទីរពេទ្យទំនើប សាលារៀន ទីកន្លែងបំពេញការងារជាច្រើន។

សម្រាប់ខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគខាងលិចប្រទេស ខេត្តនេះ បាននិងកំពុងតែអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា​ ផ្លូវអាស៊ាន ផ្លូវជាតិ ទំនប់វារីអគ្គិសនីចំនួន៣ កំពុងសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា សួនសូឡាធំជាងគេផលិតថាមពលស្អាត តំបន់សេដ្ឋកិច្ចពិសេស រោងចក្រតម្លើងរថយន្ដហ្វតរបស់អាមេរិក ទើបបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្ដដឹកទំនិញប្រើថាមពលអគ្គិសនី(អាគុយ) និងនាខែកញ្ញា ក្រុមហ៊ុនជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រមួយបន្ថែមពីរោងចក្រដែលកំពុងដំណើរការនៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣៨ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម