Connect with us

ព័ត៌មានជាតិ

គ្រប់ស្ត្រីសម្រាលកូននៅមន្ទីរពេទ្យខេត្តកោះកុង សុទ្ធតែទទួលបានចំណេះដឹង​ពីការបំបៅកូនដោយទឹកដោះសុទ្ធ

បានផុស

នៅ

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង លើក​ឡើង​ថា គ្រប់​ស្ត្រី​ដែល​មក​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ សុទ្ធតែ​ទទួល​បាន​ការ​អប់រំ​ណែនាំ​អំពី​អត្ថប្រយោជន៍​បំបៅ​កូន​ដោយ​ទឹកដោះ​របស់​ម្ដាយ ដើម្បី​ធ្វើ​ឱ្យ​ស្ត្រី និង​ទារក​មាន​សុខភាព​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល​ស្ត្រី​មក​សម្រាក​សម្រាលកូន ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​បណ្ដុះបណ្ដាល​អប់រំ​ពី​របៀប​ថែទាំ​សុខភាព​ម្តាយ និង​ទារក ពិសេស​ការ​ចូលរួម​បំបៅ​ទឹកដោះ​របស់​ម្តាយ​ទៅកាន់​ទារក​តែម្ដង។

លោក​វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង អះអាង​រសៀល​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ ២០២៤ ថា ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ អត្រា​ស្ត្រី​មក​ពិនិត្យ​សម្រាល​កូន​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​នេះ ដោយសារតែ​ពួកគាត់​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ក្រុម​គ្រូពេទ្យ និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ផ្ទាល់។ ឆ្លើយតប​តាម​ចក្ខុវិស័យ​របស់​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​របស់​លោក​មាន​បេសកកម្ម​ចង់​ប្រែក្លាយ​ជា​មន្ទីរពេទ្យ​ស្រឡាញ់​ទារក ដោយ​ជំរុញ​ឱ្យ​ស្ត្រី​ជា​ម្តាយ​បំបៅ​ទឹកដោះ​របស់​ម្តាយ​ផ្ទាល់ ក្រោម​កិច្ចសហការ​ពី​អង្គការ​ដៃគូ​នានា។

បើ​តាម​លោក​វេជ្ជបណ្ឌិត ហៃ ឡៃសុន បច្ចុប្បន្ន ក្រុម​គ្រូពេទ្យ​ផ្នែក​ស្ត្រី និង​ទារក បាន​ផ្សព្វផ្សាយ​អប់រំ​ជាប្រចាំ​ពី​ការ​បំបៅ​ទឹកដោះ​ម្តាយ និង​យល់ដឹង​ពី​វិធី​ធ្វើ​ឱ្យ​ទឹក​បំបៅ​មាន​គ្រប់គ្រាន់​សម្រាប់​ទារក​បៅ គ្រា​បញ្ហា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ករណី​អាការ​សុខភាព​ទារក​ទើប​កើត​មិន​ស្រួល​ព្រោះតែ​បៅ​ទឹក​ដោះ​ម្តាយ គ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់ និង​គ្រឿង​សម្ភារៈ​វេជ្ជបណ្ឌិត​គ្រប់គ្រង ពិនិត្យ​ព្យាបាល​យ៉ាង​ល្អ​ប្រសើរ។

អ្វី​ដែល​សំខាន់​នោះ មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង រាល់​គ្រប់​ស្ត្រី​ដែល​មក​សម្រាលកូន​មាន​ជីវភាព​ក្រីក្រ នឹង​ទទួល​បាន​សេវា​ពិនិត្យ​ព្យាបាល​ឥត​គិត​ថ្លៃ​ឡើយ ស្រប​ពេល​មាន​បណ្ណ​សមធម៌ និង​បណ្ណ​ប.​ស​.​ស តាម​លក្ខខណ្ឌ​នានា កំណត់​ដោយ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល។

ក្នុង​ថ្ងៃ​ទិវា​សប្ដាហ៍​ពិភពលោក នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ សម្រាប់​ទាំងអស់​គ្នា លោកស្រី ជិន សេដ្ឋា ប្រធាន​គម្រោង​ជាន់​ខ្ពស់​អង្គការ Alive&thrive បាន​ឱ្យ​ដឹង​ថា ការ​បំបៅ​ទារក​ដោយ​ទឹក​ដោះ​ម្តាយ ពិតជា​បាន​ផ្តល់​សារប្រយោជន៍​ច្រើន​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា ពេលវេលា​ច្រើន ទៅ​លើ​ម្សៅ​ទឹកដោះ​គោ​ដែល​ប៉ះពាល់​សុខភាព​ទារក។ ជាពិសេស ទឹកដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹម​ជាច្រើន អាច​ការពារ​សុខភាព​ទារក​បាន​ល្អ​ប្រសើរ និង​ទប់ស្កាត់​ការ​កង្វះ​អាហារូបត្ថម្ភ​លើ​កុមារ។

លោកស្រី ជិន សេដ្ឋា បន្ថែម​ថា នៅពេលដែល​ស្ត្រី​ជា​ម្តាយ​មាន​ជំងឺ​ប្រចាំកាយ ឬ​ពុំមាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ទារក​បៅ គឺ​ដំណោះស្រាយ​ខ្លះ​ដែល​ផ្តល់​ដោយ​គ្រូពេទ្យ​តាម​លទ្ធភាព​ជាក់ស្ដែង​ថា ត្រូវ​ប្រើ​ម្សៅ​ទឹកដោះ​គោ ឬ​យ៉ាងណា។ ប៉ុន្តែ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ពី​របៀប​ចិញ្ចឹម មិន​អនុញ្ញាត​ឱ្យ​ចេញ​វេជ្ជបញ្ជា​ទៅ​ទិញ​ពី​ទីផ្សារ​មក​ប្រើប្រាស់​នោះ​ទេ ជំនួស​មកវិញ​ពី​ការ​រៀបចំ​ព្យាបាល​វិញ។

គួរ​ជម្រាប​ថា ការ​បំបៅ​ទឹកដោះ​សុទ្ធ​ដោយ​ម្តាយ គឺ​ចាប់ពី​អាយុ ០ ខែ ដល់ ៦ ខែ ប៉ុន្តែ​ការ​បំបៅ​តែ​ទឹក​មួយ​មុខ​គត់​ក៏​មិនល្អ​ដែរ ដោយ​ត្រូវ​ថែម​បញ្ចូល​នូវ​អាហារ​គ្រប់​គ្រឿង​ទៀត។ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ ១ មុខ​គត់ រយៈពេល ៦ ខែ​ដំបូង បន្ទាប់ពី​សម្រាល មាន​អត្ថប្រយោជន៍ និង​ការ​ណែនាំ​ដោយ​យូ​នី​សេ​ហ្វ និង​អង្គការ​សុខភាព​ពិភពលោក​ក្តី ក៏​អត្រា នៃ​ការ​អនុវត្ត​បាន​ថយ​ចុះ​ក្នុង​រយៈពេល ១ ទសវត្សរ៍​ចុងក្រោយ​នេះ។

ការ​ស្ទង់​មតិ​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា បង្ហាញ​ថា អត្រា នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​តែ ១ មុខ បាន​ធ្លាក់​ចុះ​ពី ៧៤% ក្នុង​ឆ្នាំ ២០១០ មក​នៅ ៦៥% ក្នុង​ឆ្នាំ ២០១៤ និង​បន្ត​ធ្លាក់​មក​នៅ​ត្រឹម ៥០% នៅ​ឆ្នាំ ២០២១-២០២២៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តគ្រូ និងមាតាបិតាជំរុញសិស្ស និងកូនៗ ខិតខំសិក្សាបន្តទៀតដើម្បីក្លាយជាសិស្សឆ្នើម

សន្តិសុខសង្គម២៤ នាទីutes មុន

ពលរដ្ឋក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម សាទរចំពោះអាជ្ញាធរសង្កាត់ដែលបានជួសជុលស្ថាបនាផ្លូវបេតុងមួយខ្សែសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

លោក ពូទីន ប្រដូចឥទ្ធិពលមីស៊ីល Oreshnik ទៅនឹងអាចម៍ផ្កាយ

កីឡា៤៧ នាទីutes មុន

គ្រូ​បឹងកេត​ថា គ្មាន​ការ​ប្រកួត​ណា​មានប្រៀប ព្រោះលទ្ធផល​មុន​ៗ

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលណែនាំមន្ត្រីបង្កើនការយកចិត្តទុកដាក់ព្យាបាលដល់ពលរដ្ឋប្រើប័ណ្ណមូលនិធិសមធម៌ និង ប ស ស

Sokha Hotels

ព័ត៌មានពេញនិយម