ព័ត៌មានជាតិ
នគរបាលខេត្តព្រះវិហារ ឆ្មក់បង្ក្រាបក្រុមស្ត្រីលេងបៀខ្នាតធំ ១១នាក់ នៅស្រុករវៀង
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្មក់ចុះបង្ក្រាបក្រុមស្ត្រីលេងបៀខ្នាតធំចំនួន ១១នាក់ ក្នុងភូមិសាស្ត្រភ្នំលុង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ការបង្ក្រាបនេះ ដឹកនាំផ្ទាល់ដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីញៀនល្បែងចំនួន ១១នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនឹងវត្ថុតាងមួយចំនួន ត្រូវបាននាំខ្លួនយកទៅសួរនាំ និងអប់រំនៅការិយាល័យព្រហ្មទន្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនៃខេត្តព្រះវិហារ តែងដាក់បទបញ្ជាយ៉ាងតឹងរឹងទៅសមត្ថកិច្ច ក្នុងការបង្ការ និងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីភូមិ-ឃុំ មានសុវត្ថិភាព កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងមូលដ្ឋាន៕
ដោយ៖ជុន កុសល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់