ព័ត៌មានជាតិ
ទូតអុយរ៉ាហ្គាយថ្មីនៅកម្ពុជា ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង
លោកស្រី Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតអុយរ៉ាហ្គាយ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ប្តេជ្ញានឹងចូលរួមជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ លោកស្រី បង្ហាញការប្ដេជ្ញាបែបនេះ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់មានភាពតែរឹងមាំ និងប្រសើរឡើងថែមមួយកម្រិតទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មាន ផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញពីចំណាប់អារម្មណ៍ជាវិជ្ជមាន ចំពោះការផ្លាស់ប្តូរមុខមាត់របស់ព្រះរាជាចក្រកម្ពុជា ជាពិសេសគឺ រាជធានីភ្នំពេញ ដែលមានភាពខុសប្លែកគ្នាជាខ្លាំង បើធៀបនឹងទស្សកិច្ចលើកទីមួយរបស់លោកជំទាវមកកាន់ទីនេះ។

ដោយមើលឃើញពីសក្តានុពល និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា លោកស្រី ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការទាក់ទាញទេសចរ ពីសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើនផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ