ព័ត៌មានជាតិ
បណ្ណ ប.ស.ស ក្លាយជានិមិត្តរូប នៃការធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ
បច្ចុប្បន្ន បណ្ណ ប.ស.ស. បានក្លាយជានិមិត្តរូប នៃការធានារ៉ាប់រងសុខភាពដ៏កក់ក្ដៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកក្រីក្រ និងងាយរងហានិភ័យ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២២ សីហា នេះថា ការចូលជាសមាជិក ប.ស.ស នឹងទទួលបានការរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ។
រ៉ាប់រងលើសេវាថែទាំសុខភាព មុន និងក្រោយសម្រាលសេវាថ្លៃសម្រាលជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃរយៈពេល ៩០ ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល។ ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះប.ស.ស នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់,ការព្យាបាល និងថែទាំ,ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។

លោកបានបន្តថា ចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទទួលបានដោយចំណាយត្រឹម ១៥ ៦០០ រៀល ក្នុង ១ ខែ តាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ពួកគេទទួលបានអត្ថប្រយោជន៍សំខាន់ៗ រួមមានទី ១.ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ,ទី ២.ការទទួលបានប្រាក់បំណាច់មាតុភាព ,និង ទី៣.ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស ទូទាំងប្រទេស ដោយឥតគិតថ្លៃ។
លោកបានបន្តទៀតថា បច្ចុប្បន្ន មានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ទទួលបានផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈប័ណ្ណ ប.ស.ស. ផ្នែកថែទាំសុខភាពដែល ជាផ្នែកមួយ នៃកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋគ្រប់គ្នាសប្បាយចិត្តដោយសារពួកគេទៅទទួលសេវាសុខាភិបាលដោយឥតបង់ថ្លៃនៅពេលមានជំងឺ។

លោកបានបញ្ជាក់ថា ពេលនេះ បណ្ណ ប.ស.ស បានក្លាយជានិមិត្តរូប នៃការធានារ៉ាប់រងសុខភាពដ៏កក់ក្ដៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកក្រីក្រ និងងាយរងហានិភ័យ។
លោកបានបន្ថែមទៀតថា គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៧ នាក់។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ ចាប់ពីដើមឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ ប.ស.ស បានចុះឈ្មោះសមាជិករបបភាគទានដោយស្ម័គ្រចិត្តថ្មីបានចំនួន ៣០០ ១៦៧ នាក់ និងមានអ្នកទៅប្រើប្រាស់សេវាសរុបចំនួន ៣៨១ ៣២២ ដង និងចំណាយតាវកាលិកអស់ទឹកប្រាក់ប្រមាណ ២៥ ៩៣១ លានរៀល។
លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ នេះ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលជាដៃគូសរុបចំនួន ១ ៥៧៣ កន្លែង ក្នុងនោះមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ១ ៤២០ កន្លែង និងមូលដ្ឋានឯកជនមានចំនួន ១៥៣ កន្លែង ដោយមានអ្នកទៅទទួលសេវាសរុបចំនួន ១៩,០២២,៤៦៨ ករណី៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?