ព័ត៌មានជាតិ
សមិទ្ធផលធំ ៣ លេចរូបរាង ផ្លាស់ប្តូរមុខមាត់ខេត្តក្រចេះនៅប៉ុន្មានឆ្នាំទៀតនេះ
ខេត្តក្រចេះជាខេត្តមួយនៅភាគឦសានមានភូមិសាស្ត្រជាប់ដងទន្លេមេគង្គ ដែលពីមុនដោយសារការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ហាក់ធ្វើឲ្យខេត្តមួយនេះនៅឆ្ងាយដាច់ស្រយាល។
តាមរយៈគម្រោងរដ្ឋាភិបាលដែលចាយទឹកប្រាក់រយលានដុល្លារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលប៉ុន្មានឆ្នាំទៀតនេះនឹងនាំការអភិវឌ្ឍ ផ្លាស់ប្ដូរមុខមាត់ថ្មីខេត្តដែលធ្លាប់ដាច់ស្រយាលមានប្រជាជនរស់នៅតែជាង ៤០ ម៉ឺននាក់នេះ ជាមួយបណ្ដាញផ្លូវគមនានាគម៍តភ្ជាប់យ៉ាងប្រទាក់ក្រឡា ដែលនឹងនាំដល់ការប្រែប្រួលរីកចម្រើនសេដ្ឋកិច្ចសង្គម ធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរឡើង។
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ
ជាស្ពានឆ្លងកាត់ទន្លេទីមួយក្នុងខេត្តក្រចេះ ដែលចាយថវិកាសាងសង់ជាង ១០០ លានដុល្លារ ដែលគ្រោងបញ្ចប់ដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ។

ស្ពាននេះមានប្រវែងជាង ១ ៧០០ ម៉ែត្រ ភ្ជាប់ពីត្រើយម្ខាងនៃតំបន់ប្រជុំជនស្រុកចិត្របុរី មកត្រើយម្ខាងនៃស្រុកព្រែកប្រសព្វដោយកន្លងមកពលរដ្ឋជួបការលំបាកដោយត្រូវឆ្លងដចម្លងជាប្រចាំ ប្រឈមគ្រោះថ្នាក់ និងចំណាយថវិកាអស់យ៉ាងច្រើន។
សមិទ្ធផលស្ពានថ្មីដែលលេចឡើងនាពេលឆាប់ៗខាងមុខនេះ នឹងជួយធ្វើឲ្យខេត្តជាប់ដងទន្លេល្បីត្រីផ្សោតជានិមិត្តរូប នឹងមានការអភិវឌ្ឍតាមរយៈការនាំលំហូរវិនិយោគនិងទេសចរណ៍ ដែលនឹងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។
ផ្លូវជាតិ ៦០ បេ
នេះជាកំណាត់ផ្លូវប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ខេត្តក្រចេះ។ ផ្លូវនេះកំពុងដំណើរការសាងសង់មានប្រវែងជាង ៦០ គីឡូម៉ែត្រ ចេញពីព្រំប្រទល់ខេត្តក្រចេះកំពង់ធំកាត់ស្ពានទន្លេមេគង្គខេត្តក្រចេះ ទៅដល់រង្វង់មូលខ្លាស្ទុះភ្ជាប់ទៅកំណាត់ផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។


ផ្លូវជាតិថ្មីនេះ គឺជាការតភ្ជាប់បណ្តាញគមនាគមន៍ដ៏សំខាន់ សម្រាប់តំបន់ភូមិភាគកណ្ដាលមកតំបន់ភាគឦសាន ដែលនឹងបង្ខិតចម្ងាយផ្លូវធ្វើដំណើរ សម្រួលតភ្ជាប់លំហូរការដឹកជញ្ជូននិងទេសចរណ៍ពីខេត្តកំពង់ធំ ខេត្តសៀមរាប មកខេត្តក្រចេះកាន់តែងាយស្រួល ខណៈដែលខេត្តក្រចេះមានសក្ដានុពលលើវិស័យកសិកម្ម រួមទាំងភាពទាក់ទាញនៃតំបន់ទេសចរទាំងធម្មជាតិ និងប្រវត្តិសាស្ត្រសម្រាប់ខេត្តជាប់ដងទន្លេមួយនេះ។
ផ្លូវខេត្តលេខ ៣៧៧
ផ្លូវនេះបានបើកការដ្ឋានសាងសង់ជាងមួយឆ្នាំ ដោយផ្តើមសាងសង់ចេញពីរង្វង់មូលព្រាបសក្រុងក្រចេះ សសៀរតាមមាត់ទន្លេទៅដល់ប្រជុំជនស្រុកសំបូរ។ កំណាត់ផ្លូវនេះកន្លងទៅមានសភាពតួចចង្អៀតពិបាកធ្វើដំណើរ។


តាមរយៈការស្តារពង្រីកឡើងវិញ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចនិងជីវភាពពលរដ្ឋក្នុងមូលដ្ឋាន ដែលជួយសម្រួលដល់ការដឹកជញ្ជូន និងតភ្ជាប់ការធ្វើណើររបស់ភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ ជាដើម។
វឌ្ឍនភាពនៃការសាងសង់ផ្លូវខេត្តលេខ ៣៧៧ ដែលមានប្រវែង ៤៨,៥៩ គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបានជិត ៧០% ហើយគ្រោងបញ្ចប់នៅចុងឆ្នាំនេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ