ព័ត៌មានជាតិ
កម្ពុជា-ហុងគ្រី បង្ហាញការទប់ស្កាត់ ការជ្រៀតជ្រែកនយោបាយផ្ទៃក្នុង
ការលើកឡើងរបស់លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើឡើងខណៈលោកបានទទួលជួបពិភាក្សាការងារជាមួយ លោក ភីធើ ស៊ីចាតូ ( PÉTER Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។
លោក សួស យ៉ារ៉ា បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ថា នៅក្នុងជំនួបនោះ បានលើក ឡើងពីការកសាងមិត្តភាពរវាងសភាទាំងពីរ គឺសភាកម្ពុជា និងសភាហុងគ្រី ។ ជាមួយគ្នានោះ ក៏បានជំរុញការទូតរដ្ឋសភារវាងកម្ពុជា និងបណ្ដារដ្ឋជាសមាជិកសហគមន៍អឺរ៉ុប តាមគោលការណ៍ពហុភាគីនិយមផងដែរ។
លោកបន្តថា ការផ្សារភ្ជាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរ វាងរដ្ឋ នៃអនុតំបន់ទន្លេមេគង្គ និងទន្លេដានូប នៃអនុតំបន់អឺរ៉ុប ឬហៅថា MINi Asia-Europe ក៏បានលើកឡើងនៅក្នុងជំនួបនោះ ផងដែរ។

លោក សួស យ៉ារ៉ា បានលើកឡើងទៀតថា ក្រៅពីបញ្ហាខាងលើនេះ ក៏បានពិភាក្សាពីការជំរុញការបង្កើនតម្លៃ នៃការគោរពគ្នាទៅវិញទៅមក, ការយោគយល់គ្នា និងការគោរពផលប្រយោជន៍គ្នា ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកនយោបាយផ្ទៃក្នុង ពីសំណាក់អំណាចខាងក្រៅ ដោយគោរពឲ្យបាននូវអធិបតេយ្យភាព និងឯករាជ្យ។
បើតាមលោក សួស យ៉ារ៉ា គឺកម្ពុជា រីករាយនឹងទទួលយកបទពិសោធន៍ល្អៗ របស់ប្រទេសហុងគ្រី ក្នុងការគ្រប់គ្រងទេស ចរណ៍ តាមដងទន្លេដានូប និងបែបបទការពារបរិស្ថាន តាមដងទន្លេ។

អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា រូបនេះ អះអាងទៀតថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រីនោះឡើយ។
សូមបញ្ជាក់ថា លោក ភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា និងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ។
លោកជារដ្ឋមន្ត្រីការបរទេស នៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ