Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះដោះស្រាយបញ្ហាប្រព័ន្ធទឹកលូ​ជូនពលរដ្ឋភូមិព្រៃព្រីងជើង ១

បានផុស

នៅ

រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ដឹកនាំ​ដោយ លោក វ៉ា សាវឿន ចៅសង្កាត់ បាន​សហការ​ជាមួយ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូ (​បូម​លូ​) នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​ការ​កកស្ទះ​ចរន្តទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៤ នេះ ដោយ​ទទួល​បាន​ការ​ជូនដំណឹង​ពី​ប្រជាពលរដ្ឋ​អំពី​បញ្ហា​ប្រព័ន្ធ​លូ កកស្ទះ​នូវ​ចរន្ត​ទឹក​មិន​ហូរ លោក វ៉ា សាវឿន ចៅសង្កាត់ បាន​សហការ​ជាមួយ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះទៅ​ធ្វើការ​បូម​ទឹក និង​កាកសំណល់​ចេញពី​ក្នុង​លូ ធ្វើ​យ៉ាងណា​មិន​ឱ្យ​មាន​ផល​ប៉ះពាល់​បន្ត​ទៀត។

លោក វ៉ា សាវឿន តំណាង​ឱ្យ​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ទាំងមូល បាន​ថ្លែង​អំណរគុណ​ដល់ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន រួម​ទាំង​ក្រុមការងារ រាជធានី​ភ្នំពេញ ដែល​ផ្តល់​រថយន្ត​សម្រាប់​បូម​លូ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា។

ជាមួយ​នេះ លោក​ចៅសង្កាត់ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​វេច​ខ្ចប់ និង​ទុក​ដាក់​សំរាម​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ រង់ចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល ជៀសវាង​បោះចោល អាច​ហើរ ឬ ធ្លាក់​ចូល​ប្រព័ន្ធ​លូ បង្ក​ឱ្យ​ស្ទះ​ចរន្តទឹក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម