ព័ត៌មានជាតិ
សម្ដេចធិបតី ថា ដោយសារសង្គ្រាម ទើបវត្ថុបុរាណខ្មែរត្រូវបានលួចយកទៅលក់នៅបរទេស
នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើកម្ពុជាមិនមានសង្គ្រាមស៊ីវិលទេ ប្រហែលក៏មិនមានចោរលួចសម្បត្តិវប្បធម៌ជាតិទៅលក់នៅបរទេសបានឡើយ។

តើហេតុអ្វីបានជាវត្ថុបុរាណខ្មែរត្រូវបានយកចេញពីស្រុកខ្មែរ?, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «គឺដោយសារយើងបែកបាក់ បើយើងសុខសន្តិភាព ចោរមិនអាចលួចទៅបានទេ»។ សម្តេចធិបតី ថ្លែងថា ព្រោះតែសង្គ្រាមស៊ីវិលផ្ទៃក្នុង ទើបនាំឱ្យវត្ថុបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌ជាតិ ត្រូវបានគេលួច និងជួញដូរទៅឆ្ងាយពីទឹកដីខ្មែរ។ ក្នុងន័យនេះ សម្ដេចធិបតី ចង់បញ្ជាក់ថា សុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជាតិខ្មែរ ហើយ១ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលថ្មី គឺរាជរដ្ឋាភិបាលបានថែរក្សាការពារយ៉ាងមុតមាំនូវសុខសន្តិភាព និងស្ថិរភាពសង្គម។

សម្តេចធិបតី បានគូសរំលេចដែរថា សមិទ្ធផលដែលកម្ពុជាទទួលបានពេលនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ដើម្បីប្រយុទ្ធប្រឆាំងអំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
តាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការររាជរដ្ឋាភិបាល បានបំពេញការងារដោយការយកចិត្តទុកបំផុតក្នុងការស្រាវជ្រាវ ការប្រមូលភ័ស្តុតាង ការសម្របសម្រួល ការចរចា និងកិច្ចសហការជាមួយប្រទេសនានា ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការទាមទារ និងបញ្ជូនត្រឡប់មកវិញនូវរតនសម្បត្តិជាតិ ដែលបានបាត់បង់ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់។ នេះជាថ្លែងរបស់សម្ដេចធិបតី ដដែល។

តាមការបញ្ជាក់របស់សម្ដេចធិបតី កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ពិសេសនៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ ហើយបាននិងកំពុងខិតខំទាមទារមកវិញនូវវត្ថុបុរាណខ្មែរដែលបាត់បង់ទៅបរទេស និងខិតខំចុះបញ្ជីសម្បត្តិបេតិកភណ្ឌជាតិទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ជាដើម។
សម្ដេច ចាត់ទុកថា វត្ថុបុរាណដែលទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃ មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។ លើសពីនេះ ក៏ជានិមិត្តរូបនៃការ ជួបជុំគ្នាឡើងវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលតែងតែនៅស្ថិតជាប់ជាមួយប្រជាជាតិ និងប្រជាជនកម្ពុជា គ្រប់ពេលវេលា ហើយជាការព្យាបាលស្នាមរបួសរបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារសង្គ្រាមស៊ីវិលរាប់ទសវត្ស និងសោកនាដកម្មប្រល័យពូជសាសន៍ កន្លងទៅ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៥ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា