Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត និងមន្ត្រីសុរិយោដីខេត្តតាកែវ ចុះចែកបណ្ណកម្មសិទ្ធិដីធ្លី ជាង ៥០០ បណ្ណ នៅស្រុកបូរីជលសារ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៤ នេះ លោក លី សាវ៉េត អភិបាល​រង​ខេត្ត​តាកែវ បាន​ចុះ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ បណ្ណ​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ចំនួន ៥៤៥ បណ្ណ រស់នៅ​ភូមិ​កំពង់អំពិល ស្រុក​បូរីជលសារ ខេត្ត​តាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្ត​តាកែវ និង មន្ទីរ​ជំនាញ បាន​ខិតខំ​ពន្លឿន​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ក្បាលដី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ក្រុង​-​ស្រុក ទាំង ១០ និង​ពន្លឿន​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​កំណែ​ទម្រង់​ដីធ្លី។

យោង​តាម​របាយការណ៍​របស់ លោក នួន សុធា ប្រធាន​មន្ទីរ​ស្ដីទី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​តាកែវ បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ចែក​បណ្ណ ថ្ងៃនេះ មាន​ចំនួន ៥៤៥ បណ្ណ ក្នុង​នោះ​អំណោយ​ពី​រដ្ឋ​មាន ២១៧ បណ្ណ និង បណ្ណ​មាន​ប្រភព​ពី​អំណោយ​សន្តតិកម្ម ៣២៨ បណ្ណ នៅ​ភូមិ​កំពង់អំពិល ស្រុក​បូរី​ជលសារ ខេត្ត​តាកែវ។

មាន​មតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ លោក លី សាវ៉េត អភិបាលរង​ខេត្ត បាន​លើក​ឡើង​ថា ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បច្ចុប្បន្ន មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កំណែ​ទម្រង់​វិស័យ​ដីធ្លី ពិសេស​បាន​ជំរុញ និង​ដាក់​ចេញ​នូវ​គោល​ការណ៍​សំខាន់ៗ ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ដើម្បី​ពន្លឿន​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​បំផុត ដើម្បី​ពួកគាត់​បាន​យក​ទៅ​ប្រើប្រាស់ ក៏ដូចជា​ទាញ​ផល​ប្រយោជន៍​ពី​វិស័យ​ដីធ្លី​នេះ។

លោក លី សាវ៉េត បាន​ធ្វើការ​ផ្ដាំផ្ញើ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី និង​បន្ត​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ដែល​មាន​បច្ចុប្បន្ន​ឱ្យ​នៅ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

ជាមួយ​នេះ លោក​ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ចូលរួម​ផ្សព្វផ្សាយ​នូវ​ទិដ្ឋភាព នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព ទៅ​កាន់​ពិភពលោក តាម​មធ្យោបាយ​នានា​ដែល​អាច​ធ្វើ​បាន រួមគ្នា​ផ្សព្វផ្សាយ​ពី​ផលប្រយោជន៍ នៃ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ដែល​មាន​គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ និង​ចូលរួម​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម