Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យហៅបុគ្គល Samdach Seng Ratana ថាកំពុងស្ថិតក្នុងស្ថានភាព«ចាក់ទឹកលើក្បាលសត្វទា»

បានផុស

នៅ

ម្ចាស់ហ្វេសប៊ុក Samdach Seng Ratana 007 ត្រូវបានអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ចាត់ទុកថាកំពុងស្ថិតក្នុងស្ថានភាពដូចពាក្យចាស់ពោលថា «ចាក់ទឹកលើក្បាលសត្វទា»។ នេះ ក៏ព្រោះតែបុគ្គលម្នាក់នេះ នៅតែប្រឌិតព័ត៌មានមិនពិតជាច្រើនបន្ថែមទៀតពាក់ព័ន្ធនឹងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និងសម្តេចក្រឡាហោម ស ខេង បើទោះបីឧបនាយករដ្ឋមន្រ្តី ស សុខា និងសម្តេចក្រឡាហោម ស ខេង បានចេញមកបកស្រាយពីការពិតយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ម្ចាស់ហ្វេសប៊ុក Samdach Seng Ratana 007  នៅតែបង្ហាញចេតនាច្បាស់ក្រឡែត មិនទទួលយកសច្ចធម៌ ហើយបន្តប្រើគំនិតស្មោគគ្រោក បំភ័ន្តសាធារណជន ដោយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសម្ដេចក្រឡាហោម ស ខេង ហើយជាអាទិ៍ គឺបំផុសបំផុលថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មានផែនការកំចាត់ក្រុមគ្រួសារ សម្ដេចក្រឡាហោម។ លើសពីនេះ បុគ្គលរូបនេះ ថែមទាំងតាំងខ្លួនធ្វើចិត្តល្អ ផ្ដល់គំនិតឆ្កួតលីលាឱ្យក្រុមគ្រួសារសម្ដេចក្រឡាហោម រួមទាំងឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនទៅទៀត។

ជាថ្មីម្តងទៀត ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោក រ៉េន រតនៈ បានប្រកាសបដិសេធចោលចំពោះព័ត៌មានប្រឌិតទាំងអស់នេះ។ បន្ថែមលើនេះ អ្នកនំាំពាក្យរូបនេះ បានលើកយក៤ចំណុចមកបញ្ជាក់ពីការពិត ឆ្លើយតបទៅនឹងការប្រឌិតព័ត៌មានរបស់បុគ្គលម្ចាស់ហ្វេសប៊ុនឈ្មោះ Samdach Seng Ratana 007។ ទី១. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ច្បាស់ហើយថា គ្មានឡើយការហ៊ុមព័ទ្ធផ្ទះសម្ដេចក្រឡាហោម រួមទាំងផ្ទះរបស់ឯកឧត្តម និងសូមឱ្យអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយបញ្ឈប់សកម្មភាពនេះជាបន្ទាន់!

ទី២. ឯកឧត្តមអភិសន្តិបណ្ឌិត តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ដោយម៉ឺងម៉ាត់ហើយថា ឯកឧត្តម មិនមែនជាមនុស្សប្រជែងមុខតំណែងនោះឡើយ ប៉ុន្តែ ឯកឧត្តមអភិសន្តិបណ្ឌិត គោរពការសម្រេចចិត្តរបស់អង្គមហាសន្និបាតគណបក្ស គោរពឋានានុក្រមការងារនៃរាជរដ្ឋាភិបាល ពិសេសគោរពតាមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ដូចគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បញ្ជាក់ច្បាស់តាមរយៈអ្នកនាំពាក្យរួចរាល់ហើយដែរថា ក្នុងជីវិតនយោបាយជាង៥០ឆ្នាំមកនេះ សម្ដេចគ្មានបំណងអ្វីបន្តិចទាល់តែសោះក្នុងការធ្វើជានាយករដ្ឋមន្រ្តី ពីពេលនេះតទៅក៏ដូចគ្នា។

ទី៣. ក្រោមម្លប់ និងលំអានដ៏ឧត្តុង្គឧត្តមរបស់ចាស់ទុំក្នុងជួរគណបក្ស ជាពិសេសសម្ដេចតេជោ សម្ដេចក្រឡាហោម រួមទាំងឥស្សរជនជាច្រើនទៀត និងក្នុងស្មារតីមនោសញ្ចតនាដ៏ជ្រាលជ្រៅឥតគណនា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំបន្តវេនផ្សេងទៀតដែរ គឺ សម្ដេចធិបតី មិនត្រឹមតែជាប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាបងប្រុសប្រកបដោយព្រហ្មវិហារធម៌ និងប្រកាន់ខ្ជាប់នូវក្ដីស្រលាញ់ប្រកបដោយភាតរចំពោះគ្នាទៅវិញទៅមកផងដែរ។ នេះជាឬសកែវនៃសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល។

ទី៤. ចំពោះការតាំងខ្លួនធ្វើចិត្តល្អ ដោយបុគ្គលអនាមិក ម្ចាស់គណនី Samdach Seng Ratana 007 បានណែនាំឱ្យក្រុមគ្រួសារ ឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនទៅក្រៅប្រទេស ឬរត់ចូលស្ថានទូតនានា គឺមិនខុសអ្វីពី«អ្នកលួចដាក់ថ្នាំបំពុលតាំងខ្លួនជាគ្រូពេទ្យនោះឡើយ»។ ផ្ទុយទៅវិញ ព័ត៌មានបំពុលបែបនេះ មិនមែនតែឯកឧត្តមអភិសន្តិបណ្ឌិត រួមទាំងក្រុមគ្រួសារនោះទេ សូម្បីតែសាធារជនទូទៅក៏មានអារម្មណ៍ខ្ពើមរអើមនឹងចេតនាអគតិរបៀបនេះដែរ។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់សាធារជនទាំងក្នុង និងក្រៅប្រទេស កុំជឿទៅលើការផ្សព្វផ្សាយដោយបំភ័ន្តខួបប្រាំងខួបវស្សារបស់ក្រុមប្រឆាំង ពួកជ្រុលនិយមអគតិ រួមទាំងម្ចាស់គណនីអនាមិកឈ្មោះ Samdach Seng Ratana 007 និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម។ លោក រ៉េន រតនៈ យល់ថា ឧបាយកលបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាពីសំណាក់ក្រុមប្រឆាំង និងបុគ្គលអគតិ ពិតជាមិនបញ្ចប់ត្រឹមនេះទេ ប៉ុន្តែ លោកសង្កត់ធ្ងន់ថា សាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ នឹងកាន់តែបន្តចាក់គ្រឹះរឹងមាំឡើងៗ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤៩ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម