Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពគ្នាបន្តជំរុញក្រុមហ៊ុនឥណ្ឌូណេស៊ីមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា

បានផុស

នៅ

កម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នាបន្តជំរុញក្រុមហ៊ុនឥណ្ឌូណេស៊ីមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា ពិសេសការវិនិយោគលើការផលិតស្រូវអង្ករ។ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី ដែលដឹកនាំកិច្ចប្រជុំដោយប្រមុខការទូតនៃប្រទេសទាំងពីរ ជាសហប្រធាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ភាគីទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជារួមក្នុងវិស័យនានា ចាប់តាំងពីកិច្ចប្រជុំលើកចុងក្រោយ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

លើទំនាក់ទំនងវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ កត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្គរ។ ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិសុខស្បៀង និងបានអះអាងពីការប្តេជ្ញាក្នុងការពន្លឿនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម ដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០២៣ និងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច-មធ្យម។

កិច្ចប្រជុំ ក៏បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងវិនិយោគរបស់ឥណ្ឌូណេស៊ី ហើយបានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី Perum BULOG ក្នុងការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដូចជា ម៉ាស៊ីនកិនស្រូវ និងឃ្លាំង។​ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាថ្ងៃទី២២ ខែសីហានេះ។

ជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជា​បានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ ឥណ្ឌូនេស៊ី ដើម្បីរក្សាបានសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។ ក្នុងជំនួបលោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី ​និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅទីក្រុងហ្សាកាតា ​លោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជាបានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន២៥ម៉ឺនក្នុងមួយឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

ម៉ាក្រុង ផ្តាំទៅ ត្រាំ ឲ្យទប់ទល់ជាមួយចិនសិន កុំទាន់គាប EU

ផ្សារបឹងកេងកង
សន្តិសុខសង្គម២៥ វិនាទី មុន

ការដ្ឋានសាងសង់មួយកន្លែងនៅជិតផ្សារបឹងកេងកង យកចំណីផ្លូវទុកដាក់សម្ភារៈ បង្កការកកស្ទះចរាចរណ៍

ព័ត៌មានជាតិ១ នាទីute មុន

សម្តេច ឃួន សុដារី ជំរុញឱ្យទូតកម្ពុជាត្រូវការពារប្រយោជន៍​ជាតិ លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

បំណុលជាតិអាមេរិក
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​អាមេរិកមានបំណុលជាតិធំជាងគេបំផុតលើពិភពលោក តើអាមេរិកជំពាក់នរណាខ្លះ?

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេចតេជោ នឹងអញ្ជើញធ្វើបាឋកថាស្ដីពីបទពិសោធន៍ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា នៅឥណ្ឌូនេស៊ី ឆាប់ៗនេះ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម