Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាប្រុងពលីបើកការដ្ឋានកំណាយប្រាសាទវាលផ្ទី

បានផុស

នៅ

ខេត្តសៀមរាប៖ ពិធីប្រុងពលីកំណាយប្រាសាទវាលផ្ទីនៅចំកណ្ដាល បារាយណ៍ប្រាសាទបេងមាលា ត្រូវបានប្រារព្ធឡើង ក្រោមវត្តមានឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ និងជាប្រធានកិត្តិយស សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ រួមទាំងសហការីអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានចូលរួម នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រុងពលីនេះធ្វើឡើងដើម្បីបួងសួងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័កិ្តសិទ្ធិដែលនៅថែរក្សាប្រាសាទនេះ ឱ្យក្រុមការងារកំណាយ និងជួសជុលប្រាសាទបានប្រកបដោយសុខសុវត្ថិភាពនិងជោគជ័យ។

លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជា ព្រះពុទ្ធប្រក់នាគ ឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែយើងពុំទាន់ដឹងថា វាជារូបអ្វីពិត ប្រាកដទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ  ដើម្បីដឹងថាជារូបអ្វីពិតប្រាកដ។

លោក គឹម សុធិន បានសំណូមពរឱ្យប្រជាពលរដ្ឋជួយការពារប្រាសាទបុរាណ និងសុំអង្វរប្រជាពលរដ្ឋមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែក​ខូចខាត។

លោក ម៉ៅ ស៊ី តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានប្រសាសន៍ថា ជានិច្ចកាលលោកជំទាវតែងតែចូលចិត្តការថែរក្សាមរតកដូនតាជាពិសេសប្រាសាទបុរាណ។ លោក ម៉ៅ ស៊ី បន្តថា កន្លងមកលោកជំទាវ បានចំណាយថវិការាប់លានដុល្លារក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ និងរចនាសម្ពន្ធនានារបស់ប្រាសាទនេះ ហើយជួយជួសជុលប្រាសាទបន្ទាយទ័ព និងកំពុង បន្តជួសជុលព្រះពន្លាជ័យ ឬហៅថា បារាយណ៍មេបុណ្យ។

ក្រុមការងារបើកការដ្ឋាន កំណាយ និងជួសជុល ប្រាសាទវាលផ្ទី ដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការធ្វើកំណាយពេលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលប្រាសាទវាលផ្ទីនេះឡើងវិញ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៤ វិនាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម៤២ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម