Connect with us

ព័ត៌មានជាតិ

ជិត ៨ ខែ រាជរដ្ឋាភិបាលឧបត្ថម្ភថវិកាជិត ៣០០ ប៊ីលានរៀល ដល់​កម្មការិនីជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ

បានផុស

នៅ

ក្នុង​រយៈពេល​ជិត ​៨​ ខែ ​ឆ្នាំ​ ២០២៤ ​នេះ ​រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ​ជិត​ ៣០០ ​ប៊ី​លាន​រៀល​ ដល់​កម្មការិនី​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ មុន​ និង​ក្រោយ​សម្រាល​ និង​កុមារ​អាយុ​ក្រោម ​២​ ឆ្នាំ​ ដែល​បាន​ជួយ​លើក​កម្ពស់​សុខភាព ​និង​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ២២ ​សីហា​ នេះ​ថា​ គិតពី​ខែ​មករា​ រហូតដល់​ ២០​ ខែ​សីហា​ ឆ្នាំ ២០២៤ ​នេះ រាជរដ្ឋាភិបាល បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ចំនួន ៩៨ ២៣៤ នាក់ មាន​កូន​ចំនួន ៩៥ ១៧០ នាក់ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជា ៦៥,៤១ ប៊ី​លាន​រៀល និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​ជា​ស្ត្រី​សម្រាលកូន​សរុប​ចំនួន ៥៤៧ ៣១១ នាក់ មានកូន​ចំនួន ៥៣៣ ៥៦៦ ​នាក់ ចំណាយ​ថវិកា​សរុប​ចំនួន ២៥៥,៥៧ ប៊ី​លាន​រៀល។

លោក​បាន​បន្តថា ​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះ​បាន​ជួយ​លើកកម្ពស់​សុខភាព​ និង​ជីវភាព​គ្រួសារ​សមាជិក​ ប​.​ស​.​ស ជា​ស្ត្រី​មាន​ផ្ទៃពោះ ​និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ​ កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

លោក​បាន​បន្តទៀតថា​ រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ-និយោជិត​ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ​ឆ្នាំ ​ក្នុងនោះ​មុនពេល​សម្រាលកូន​កម្មករ-និយោជិត ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤ លើក ដោយ ១ លើក ទទួល​បាន​ថវិកា ៨ ម៉ឺន​រៀល។ ពេល​សម្រាលកូន ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដោយ​កូន ១ ទទួលបាន​ថវិកា ៨០ ​ម៉ឺន​រៀល កូនភ្លោះ​ពីរ​ទទួលបាន ១ លាន ២ សែន​រៀល និង​កូនភ្លោះ​បី​ទទួលបាន ១​ លាន ៦ សែន​រៀល និង​ទទួល​បាន​ការឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ។

លោក​បាន​បន្ថែមថា ជាមួយគ្នានេះដែរ ក្រោយពេល​សម្រាលកូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១០ លើក ដោយ ១ លើក​ ទទួលបាន ៨ ម៉ឺន​រៀល ក្នុងនោះ ៣ លើក នៅពេល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព ក្រោយពេល​សម្រាលកូន និង ៧​ លើក​ទៀត នៅពេល​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ ២ ឆ្នាំ។

លោក​បាន​បន្ថែមថា ​«ការទទួលបាន​ប្រាក់​ឧបត្ថម្ភ​នេះ​ នឹង​ជួយ​ឱ្យ​ស្ត្រី​មាន​សុវត្ថិភាព និង​សុខភាព​តាំងពី​ពពោះ​រហូតដល់​សម្រាលកូន​។ មានន័យថា​គាត់​ទៅពិនិត្យ​សុខភាព​ទៀងទាត់ ​ថែទាំ​សុខភាព​បានល្អ​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​គ្រូពេទ្យ​ ហើយ​ពេល​សម្រាលកូន​សម្រាល​ដោយ​ក្រុមគ្រូពេទ្យ​ ឬ​ឆ្មប​មាន​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ត្រឹមត្រូវ​ ធានា​សុវត្ថិភាព​ពេល​សម្រាល​ ហើយ​ពេល​កូន​កើតមក​បាន ២ ឆ្នាំ ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​ និង​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​»។

លោក​បាន​បញ្ជាក់ថា ​ស្ត្រី​មាន​ផ្ទៃពោះ​ជា​សមាជិក ​ប​.​ស​.​ស មិន​ខ្វល់​ពី​ការ​ខ្វះខាត​ប្រាក់​ក្នុង​ការ​ពិនិត្យ​ផ្ទៃពោះ​ពេល​សម្រាល ​និង​ចាក់​វ៉ាក់សាំង​ដល់​កូន​ឡើយ ​ព្រោះ ​ប​.​ស​.​ស​.​ធានារ៉ាប់រង​ទាំងអស់​ និង​ថែមទាំង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ទៀតផង​ ដែល​នឹង​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

លោក កត្តា អ៊ន បាន​បន្ថែមទៀតថា ​ប៉ុន្តែ​មុននឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ ​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា ៖ ត្រូវ​មាន​ប័ណ្ណ​សមាជិក ប​.​ស​.​ស​. ដែលមាន​សុពលភាព។ ត្រូវ​ទៅ​ទទួល​សេវា​សុខភាព​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ (​មន្ទីរពេទ្យ​រដ្ឋ​) តាម​តារាង​កម្មវិធី។ កុមារ​ដែល​ម្តាយ​បាន​ចុះឈ្មោះ​រួច​ក្នុង​កម្មវិធី កុមារ​នោះ ​ត្រូវ​ចូលក្នុង​កម្មវិធី​ដោយ​ស្វ័យប្រវត្តិ ដោយ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ប័ណ្ណ​សុខភាព​កុមារ​។

លោក​បានឱ្យដឹង​ទៀតថា​ ពេល​មក​ស្នើសុំ​ប្រាក់ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​នៅ ប​.​ស​.​ស​. ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​មាន​សុពលភាព​) ប័ណ្ណសមាជិក ប​.​ស​.​ស​. (​មាន​សុពលភាព​) លេខ​ទូរស័ព្ទ និង​លេខ​គណនី​ធនាគារ​អេ​ស៊ី​លីដា កាណាឌីយ៉ា និង អេ​ប៊ី​អេ សៀវភៅ​សុខភាព​មាតា​បញ្ជាក់​ពី​អាយុ​គភ៌​ដំបូង ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​រដ្ឋ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម