Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលគាំទ្ររដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការ CLV-DTA

បានផុស

នៅ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនិងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបាននាំមកនូវការរីកចម្រើនជាច្រើន រួមចំណែក ដល់ការពង្រឹងសេដ្ឋកិច្ច ពង្រឹងឯករាជ្យភាព និងបានលើកកម្ពស់ជីវភាពប្រជាជនដែលរស់នៅខេត្តទាំងបួន មិនដូចការញុះញង់អុចអាលរបស់ក្រុមជនអគតិមួយចំនួន ដែលមានចេតនាបង្កភាពវឹកវរជាឈ្នាន់ ឈានទៅរកបដិវត្តន៍ពណ៌ ដែលអាចនាំឱ្យប្រទេសជាតិជួបគ្រោះមហន្តរាយជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជួបជុំថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក និងនិស្សិត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានអានញាតិគាំទ្រថា យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យ​វិសទ្យាសាស្ត្រសុខាភិបាល សូមប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិវឌ្ឍខេត្តទាំង៤ របស់កម្ពុជា ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្លាយជាតំបន់មានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

សាស្ត្រាចារ្យបានបន្តថា យើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលបានញុះញង់ បំផ្លើសព័ត៌មាន បង្កចលាចល មានបំណងធ្វើបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្ត រួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពសង្គម ដើម្បីបន្តអភិវឌ្ឍប្រទេសយើង ឱ្យកាន់តែរីកចម្រើនថែមទៀត»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤៧ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម