ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ មានស្រុកពីរមានភូមិសាស្រ្តជាប់ប្រទេសវៀតណាម ខណៈផ្លូវក្រវាត់ព្រំដែនជាង ១៥០ គីឡូម៉ែត្រ បានស្ថាបនារួចទាំងស្រុង
ស្រុកចំនួនពីរនៅខេត្តត្បូងឃ្មុំ មានភូមិសាស្ត្រជាប់ជាមួយប្រទេសវៀតណាមក្នុងប្រវែងជាង ១៤៣ គីឡូម៉ែត្រ។
ខេត្តត្បូងឃ្មុំដែលបានបំបែកចេញពីខេត្តកំពង់ចាមមានស្រុកសរុបចំនួន ៦ ខណៈនៅទិសខាងកើតមានស្រុកចំនួនពីរដែលជាប់ប្រទេសវៀតណាមគឺស្រុកមេមត់ និងស្រុកពញាក្រែក។

លោក លី សុភាលីន អភិបាលស្រុកពញាក្រែកបានគូសបញ្ជាក់ថា ក្នុងចំណោមឃុំនៅស្រុកពញាក្រែកមានឃុំចំនួន ៣ មានភូមិសាស្រ្តជាប់ប្រទេសវៀតណាមក្នុងនោះមានឃុំក្រែក (មាន ២ ភូមិ) ឃុំត្រពាំងផ្លុង (មាន ៥ ភូមិ) និងឃុំកក់ (មាន ៣ ភូមិ)។
ស្រុកពញាក្រែកមានព្រំប្រទល់ជាប់ខេត្តនៃប្រទេសវៀតណាមប្រវែង ៤២ គីឡូម៉ែត្រចាប់ពីបង្គោលព្រំដែនលេខ ១១២ ដល់បង្គោលព្រំដែនលេខ ១៣០។
បើតាមលោក លី សុភាលីន ខ្សែបន្ទាត់ព្រំដែនប្រវែង ៤២ គីឡូម៉ែត្រ រដ្ឋាភិបាលបានបោះបង្គោលព្រំដែនបញ្ចប់ទាំងស្រុង ក្នុងនោះមានបង្គោលធំចំនួន ១៩ បង្គោល និងបង្គោលបំពេញបន្ថែមមួយចំនួនទៀត។
ស្រុកពញាក្រែកមានពលរដ្ឋរស់នៅជាង ១៤ ម៉ឺននាក់ ភាគច្រើនប្រកបរបរកសិកម្ម។ ក្រៅពីដំណាំស្រូវមានដាំដុះដំឡូងមី និងកៅស៊ូ ហើយស្រុកមានច្រកទ្វារអន្តរជាតិមួយគឺច្រកទ្វារត្រពាំងផ្លុង សម្រាប់ការដោះដូរទំនិញ និងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។


លោក លី សុភាលីន បានបន្តទៀតថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមភូមិឃុំដល់ទីប្រជុំជន រួមទាំងបានស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន ដែលផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរ និងធ្វើឲ្យខណ្ឌសីមាព្រំដែនមានភាពរឹងមាំ លែងមានជម្លោះតទៅទៀត។
ដោយឡែកស្រុកមេមត់គឺជាស្រុកមួយទៀតនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានភូមិសាស្ត្រជាប់ប្រទេសវៀតណាម ដែលមានព្រំដែនជាប់គ្នាប្រវែងជាង ១០០ គីឡូម៉ែត្រ។
លោក ស្រេង លី អភិបាលស្រុកមេមត់បានឲ្យកម្ពុជាថ្មីដឹងថា ស្រុកមេមត់មានព្រំប្រទល់ជាប់ប្រទេសវៀតណាមប្រវែង ១០១ គីឡូម៉ែត្រ ខណៈការបោះបង្គោលព្រំដែននៅក្នុងភូមិសាស្ត្រស្រុកមេមត់ជាមួយប្រទេសវៀតណាមបានរួចរាល់ទាំងស្រុង។
ពាក់ព័ន្ធកិច្ចការអភិវឌ្ឍតាមព្រំដែន លោក ស្រេង លី បានបញ្ជាក់ថា កងវិស្វកម្មបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានចម្ងាយជាង ១០០ គីឡូម៉ែត្រ ក្រោយបញ្ចប់ការបោះបង្គោលព្រំដែន។ បន្ថែមពីនេះ កន្លងទៅរដ្ឋាភិបាលក៏បានរៀបចំផ្ទះសម្បែងដល់យោធិន រួមទាំងចែកដីធ្លីជូនប្រជាពលរដ្ឋក្រីក្ររស់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីសម្រួលដោះស្រាយជីវភាពនិងជារបងការពារជាតិថែមទៀត៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល