ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកប្រជាពលរដ្ឋដូចជាកូនបង្កើត
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកប្រជាពលរដ្ឋដូចជាកូនបង្កើត ដោយបានបណ្ដុះបណ្ដាលធនធានមនុស្ស ១ លាន ៥ សែននាក់ ជាមួយនឹងការផ្តល់ជាប្រាក់ឧបត្ថម្ភក្នុងការសិក្សារៀនសូត្រនេះ ១ ខែ ២៨ ម៉ឺនរៀល ថែមទៀត មានន័យថា រាជរដ្ឋាភិបាល មិនត្រឹមតែឲ្យត្រីទេ ឲ្យទាំងសន្ទូច បង្ហាញបឹង និងរបៀបស្ទូចយកត្រីថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_11-05-18-1024x682.jpg)
នេះជាប្រសាសន៍លើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការបណ្តុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិក ក្នុងការបំពេញការងារ (ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំ) កាលពីព្រឹកថ្ងៃទី ២២ សីហា នេះ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ លើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្តល់ចំណេះដឹង ធាតុចូលថ្មីៗ ទៀត ដល់បុគ្គលិក មន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពការងារឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការងារបម្រើប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់លើការងារបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីឲ្យមន្ត្រីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អ និងទំនើប។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_11-05-25-1024x768.jpg)
លោក កើត ឆែ បន្តថា ព័ត៌មានសំខាន់ណាស់ អ្វីៗ សុទ្ធតែជាព័ត៌មាន ដូចការរៀបការ ការហូបចុក ការរកស៊ី។ល។និង។ល។ សុទ្ធតែជាព័ត៌មាន នៅពេលយើងទទួលបានព័ត៌មានពិត យើងនឹងទទួលបានជោគជ័យ និងភាពរីកចម្រើន។ តែបើយើងទទួលបានព័ត៌មានមិនពិត នោះយើងនឹងទទួលភាពបរាជ័យ នេះរាប់ទាំងជីវិតគូស្រករ ផង។ ក្រុមជ្រុលនិយម ក្រុមអគតិនៅក្រៅប្រទេស បានបំផុសបំផុលដោយយកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ឲ្យប្រជាពលរដ្ឋយល់ច្រឡំប្រឆាំងជាមួយរាជរដ្ឋាភិបាល ហើយអ្នកដែលជាប់គុកគឺអ្នកនៅក្នុងស្រុកនេះហើយ ទោសនេះមិនតិចជាង ១០ ឆ្នាំទេ។ អំពើក្បត់មនសិការ មិនបាច់ចាំជាតិក្រោយទេ។
លោក កើត ឆែ បន្ថែមថា ការឡើងកាន់អំណាចមិនតាមរយៈប្រជាធិបតេយ្យ បោះឆ្នោតត្រឹមត្រូវ មិនយូរទេ ប្រទេសជាតិ នឹងធ្លាក់ក្នុងភ្លក់ភ្លើងសង្គ្រាម សូមឲ្យរួមគ្នារក្សាសន្តិភាពឲ្យបានគង់វង្ស មានសន្តិភាពគឺមានអ្វីៗ ទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_11-05-21-1024x682.jpg)
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឲ្យអ្នកសិក្សាយល់នូវវិធីកសាងស្មារតី ម្ចាស់ការ ដើម្បីអានុភាព និងថាមពល តាមរយៈការងារ តួនាទីខ្លួនឯង ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគតល្អរបស់ខ្លួន៕
អត្ថបទ ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_11-05-26-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_11-05-20-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?